Close
Featured-Image
គ្រូ Chelsea ថាក្រុមចំណាត់ថ្នាក់ Top-៤ មិនទាន់ប្រាកដប៉ុន្តែក្រុមមួយនេះនៅតែអាចប្រជែងពាន
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Enzo Maresca បានបដិសេធ និង បង្ហាញពីទស្សនយល់ឃើញថាក្រុមមេឃខៀវ Man. City នៅតែមានឱកាសប្រជែងពាន Premier League រដូវកាលនេះដដែល។មានន័យថាអុ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ជឿជាក់ថាក្រុមម្ចាស់ជើងឯកនឹងនៅតែអាចប្រជែងជាមួយក្រុមកំពូល​តារាង Liverpool ក្រុមចំណាតថ្នាក់លេខ៣ Arsenal និង ក្រុមរបស់លោកគឺ Chelsea ផងដែរ។ បើយើងក្រលេកមើលពីបច្ចុប្បន្នភាពចំណាត់ថ្នាក់វិញ Liverpool កំពុងនាំមុខចំនួន ៤ពិន្ទុ គិតត្រឹមថ្ងៃបុណ្យណូអែល ខណៈ Chelsea នៅលេខរៀងទី២ មាន២ពិន្ទុនាំមុខ Arsenalចំណែកក្រុមកំពុងឡើងជើង Nottingham Forest បានរំកិលខ្លួនមកនៅចំណាត់ថ្នាក់ទី៤ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

August 2024

Who's laughing now?! Enzo Maresca has transformed Chelsea into genuine  Premier League title contenders - they really CAN push Liverpool all the  way | Goal.com

'Pep is a genius!' 🧠 | Enzo Maresca talks playing style and Pep Guardiola  influence

ទោះយ៉ាងណាសម្រាប់ក្រុម Manchester City ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ តាមពីក្រោយក្រុម Liverpool ចំនួន ១២ ពិន្ទុខណៈក្រុមលោកPep Guadiola ឈ្នះតែ១លើកគត់នៅក្របខណ្ឌ EPL សម្រាប់៨ប្រកួតចុងក្រោយ ខណៈភាពជាក់ស្តែងត្រូវបានមើលឃើញថា ការធ្លាក់ទម្រង់លេងរបស់ក្រុមគឺកីឡាករសំខាន់ៗមានបញ្ហារបួសដូចជារ៉ូឌ្រី Rodri ជាដើម ប៉ុន្តែអតីតជំនួយការក្លឹប Man.City លោក Maresca នៅតែជឿជាក់ថាក្លឹបអាចធ្វើ​អោយ​ប្រសើរឡើងវិញបានប៉ុន្តែត្រូវចំណាយពេលបន្តិច។លោក Maresca បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា : នៅទីបញ្ចប់ Manchester City នឹងនៅទីនោះ។ ពួកគេកំពុងជួបប្រទះនូវគ្រាមួយដែលមិនធ្លាប់មានពីមុនមក។រាល់ពេលដែលពួកគេលេងកីឡាករសំខាន់ៗមានបញ្ហារបួស មានន័យថាក្រុមមិនមានកីឡាករគ្រប់គ្រាន់ទេនៅពេលនេះហើយស្ថានភាពពិតជាអាក្រក់ខ្លាំងណាស់។
ប្រភព:Dailypost

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031