
ប្រភពពីគេហទំព័រ The Daily Mail បានចុះផ្សាយថាហ្វូងកណ្ដុរជាច្រើនត្រូវបានរកឃើញក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលសិក្សាស្វែងយល់ពីសុវត្ថិភាពនាពេលថ្មីៗនេះទៅកាន់ទឹកដី Old Trafford របស់ក្រុមបិសាចក្រហម Man. United ខណៈមន្រ្តីសុខាភិបាលដែលទទួលខុសត្រូវលើការត្រួតពិនិត្យនិងវាយតម្លៃបានកាត់បន្ថយជុំវិញបញ្ហាម្ហូបអាហារបស់ក្លឹបដោយទម្លាក់តួនាទីពីលំដាប់ផ្កាយ ៥ មកនៅត្រឹមផ្កាយ២វិញ ។ឥឡូវនេះមន្ត្រីក្លឹបកំពុងធ្វើការជាមួយដៃគូត្រួតពិនិត្យសត្វល្អិត ជាមួយនិងក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ដែលរួមមានការអនុវត្តវិធានការជាបន្តបន្ទាប់ ដើម្បីធានាថាបញ្ហាអាចដោះស្រាយបានដោយជោគជ័យ។ ប្រភពដដែលរាយការណ៍ថា អ្នកត្រួតពិនិត្យបានរកឃើញភស្តុតាងនៃសកម្មភាពសត្វកណ្ដុរនៅជាន់ផ្ទាល់ដី ក៏ដូចជានៅក្នុងបញ្ជរលក់អាហារ និងពេលខ្លះឃើញមានវត្តមានពួកគេនៅលើវាលស្មៅក្នុងកីឡដ្ឋានតែម្តង។
នេះមិនមែនជាឧបទ្ទវហេតុរកឃើញថនិកសត្វលើកទីមួយទេដែលបិសាចក្រហមបានជួបប្រទះ ក៍ព្រោះតែទំាងទីតាំងរបស់កីឡដ្ឋានគឺបានផ្សារភ្ជាប់រវាងប្រឡាយ និងផ្លូវរថភ្លើងហើយ លើសពីនេះ អាកាសធាតុត្រជាក់ក្នុងអំឡុងរដូវរងាអាចជាមូលហេតុ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។រំលឹកមិនដល់មួយខែមុននេះ អ្នកគាំទ្រហាក់ដូចជាបានប្រទះឃើញសត្វកណ្ដុរងាប់នៅក្រោមកៅអីមួយ អំឡុងពេលការប្រកួត Europa League នៅរោងមហោស្រពនៃក្តីស្រមៃ(Theatre of Dream) ខណៈ អ្នកជំនាញផ្នែកគ្រប់គ្រងសត្វល្អិតនឹងរាយការណ៍ថានឹងទៅធ្វើការងារជាមួយក្លឹបរហូតដល់ ៥ ដងក្នុងមួយសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាព ព្រោះគោលបំណងគឺដើម្បីកម្ចាត់មេរោគនៅក្នុងសប្តាហ៍ខាងមុខនេះ។
ប្រភព:Besoccer

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕