

អង់គ្លេស៖ យោងតាមគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាបឆ្នើម Bukayo Saka បានរងរបួសសរសៃពួរធ្ងន់ធ្ងរ និងត្រូវការពេលជាច្រើនសប្តាហ៍ ដើម្បីព្យាបាលឲ្យជាសះស្បើយក្នុងពេលដែលក្រុមត្រូវការជាចាំបាច់។ ជាមួយគ្នានេះ Saka ដែលលេងក្នុងតំបន់ប្រយុទ្ធជាមួយក្រុមតោកំណាចអង់គ្លេស ត្រូវបានបង្ខំចិត្តប្តូរចេញ នៅពេលជួបបញ្ហារបួសខាងលើ ក្នុងប្រកួតដែល Arsenal យកឈ្នះម្ចាស់ផ្ទះ Crystal Palace ៥-១ ក្នុងលីគ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅកីឡដ្ឋាន Selhurst Park។

គួរកត់សម្គាល់ថា Saka ដែលមានវ័យ ២៣ឆ្នាំ រកបាន ៩គ្រាប់ និងរួមចំណែកបញ្ជូនបាន ១៣គ្រាប់ ពីការចូលលេងសរុបចំនួន ២៤ប្រកួត គ្រប់កម្មវិធីជាមួយ Arsenal ក្នុងរដូវកាលនេះ។ លើសពីនេះទៀត អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Arteta ក៏បានបញ្ជាក់បន្ថែមថា Raheem Sterling ក៏មានបញ្ហារបួសជង្គង់ និងអវត្តមានពីទីលានផងដែរ ដ្បិតកាំភ្លើងធំត្រូវស្វាគមន៍ក្រុមទើបឡើងថ្មី Ipswich Town ក្នុងលីគនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៕
ប្រភព៖ BBC

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]


