ស្ងាត់ៗ Real Madrid ឡើងមកឈរលេខ២ ខណៈគូប្រជែង Barca ធ្លាក់ទៅលេខ៣ ក្នុងតារាង LaLiga
ទំហំអក្សរ
តូច
ធំ
អេស្ប៉ាញ៖ ក្លឹបអធិរាជស Real Madrid ម្ចាស់ការពារតំណែងជើងឯកលីគអេស្ប៉ាញ LaLiga បានឡើងមកឈរនៅលេខ២ ជាបណ្តោះអាសន្នវិញគិតត្រឹមសប្តាហ៍ទី១៨ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Sevilla ៤-២ កាលពីរាត្រីយប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះដែរ ៣ពិន្ទុនៅកីឡដ្ឋាន Santiago Bernabeu បានធ្វើឲ្យក្លឹបឡើងទៅឈរលេខ២ ជាមួយនឹង៤០ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Atletico Madrid ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដែលនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ខណៈដែលក្លឹប FC Barcelona របស់លោក Hansi Flick ធ្លាក់មកលេខ៣វិញ បន្ទាប់ពីចាញ់ Atletico Madrid ២:១។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
/cdn.vox-cdn.com/uploads/chorus_image/image/73803644/2191073858.0.jpg)
អធិរាជស ដែលទើបចាញ់ ២ប្រកួតក្នុងលីគនារដូវកាល ២០២៤-២៥ នៅតែបន្តធ្វើបានល្អក្នុងដី តាមរយៈឈ្នះ ១៩លើក ក្នុងចំណោម ២០លើករាល់ពេលជួប Sevilla ដ្បិតខ្សែប្រយុទ្ធចំណូលថ្មីរបស់ពួកគេ Kylian Mbappe ជាអ្នករកបានគ្រាប់បែកពងមាន់ត្រឹម ១០នាទីដំបូង និងគ្រាប់បាល់ទី១០ ក្នុងលីគនារដូវកាលនេះរបស់គេដែរ។
ការបរាជ័យក្នុងលីគជាលើកទី៨ នេះដែរ បានធ្វើឱ្យ Sevilla ធ្លាក់ទៅលេខ១៤ ដោយមានតែ ២២ពិន្ទុ ក្រោយឆ្លងកាត់ ១៨ប្រកួត និងដាច់ ៨ពិន្ទុផងដែរ ពីតំបន់កៅអីលេងពានអឺរ៉ុប៕

ប្រភព៖ BBC
Related Articles
អេស្ប៉ាញ៖ ក្លឹបអធិរាជស Real Madrid ម្ចាស់ការពារតំណែងជើងឯកលីគអេស្ប៉ាញ LaLiga បានឡើងមកឈរនៅលេខ២ ជាបណ្តោះអាសន្នវិញគិតត្រឹមសប្តាហ៍ទី១៨ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Sevilla ៤-២ កាលពីរាត្រីយប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះដែរ ៣ពិន្ទុនៅកីឡដ្ឋាន Santiago Bernabeu បានធ្វើឲ្យក្លឹបឡើងទៅឈរលេខ២ ជាមួយនឹង៤០ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Atletico Madrid ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដែលនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ខណៈដែលក្លឹប FC Barcelona របស់លោក Hansi Flick ធ្លាក់មកលេខ៣វិញ បន្ទាប់ពីចាញ់ Atletico Madrid ២:១។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស![]()