បរទេស៖ ក្រុមអធិរាជស Real Madrid បានក្លាយជាជើងឯកពានអន្តរទ្វីប Intercontinental Cup ឆ្នាំ២០២៤ ក្រោយផ្តួលគូប្រជែងមកពីមិចស៊ិក Pachuca ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញនេះ នៅទីក្រុងដូហា ប្រទេសកាតា។ ជាមួយគ្នានេះ ទាំង៣គ្រាប់ របស់ជើងឯកអឺរ៉ុប UCL ២០២៣/២៤ ពីការរួមចំណែករកបានម្នាក់ ១គ្រាប់ របស់កីឡាករឆ្នើម Kylian Mbappe, Rodrygo និង Vinicius Jr ក្នុងកីឡដ្ឋាន Lusail Stadium សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស![]()
ការប្រកួតពាន FIFA Intercontinental Cup នេះដែរ គឺដើម្បីបើកសម្ពោធពាន FIFA Club World Cup នាឆ្នាំក្រោយនៅសហរដ្ឋអាមេរិក មានដែលមានការចូលពីបណ្តាក្លិបមកពីតំបន់ ស្មើនឹង ៦សហព័ន្ធអន្តរជាតិនានាមានដល់ទៅ ៣២ក្រុមចូលរួម។
ក្នុងការឡើងមកលេងពាន Intercontinental Cup នេះដែរ Pachuca ក្នុងនាមជាជើងឯក Concacaf Champions Cup ដោយបានយកឈ្នះ Al-Ahly របស់អេហ្ស៊ីប ដែលជាជើងឯកមកពីតំបន់អាហ្រ្វិក ក្នុងការឈានមកដល់ផ្តាច់ព្រ័ត្រ ត្រូវប៉ះជើងឯកអឺរ៉ុប Real Madrid ដោយពួកគេរង់ចាំប្រកួតវគ្គដណ្តើមពានតែម្តង៕
![]()
![HQ Pics] Real Madrid 3-0 Pachuca : r/realmadrid](https://i.redd.it/hq-pics-real-madrid-3-0-pachuca-v0-u724iez9co7e1.jpg?width=4096&format=pjpg&auto=webp&s=feb9f67f0a24cfdbbd380a5df8a9fd1d28c7da05)
ប្រភព៖ BBC
