Close
Featured-Image
វីរបុរសប្រេស៊ីលធ្លាប់ឈ្នះ World Cup ២ដង ត្រៀមឈរឈ្មោះជាប្រធានសហព័ន្ធ (១វីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលលោក Ronaldo Nazário De Lima នឹងឈរឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេស (CBF) យោងគេហទំព័រ ESPNបានចុះផ្សាយ។ បច្ចុប្បន្នស្ថិតក្នុងវ័យ ៤៨ ឆ្នាំ វីរបុរសដែលបានជួយអោយក្រុមជម្រើសជាតិឈ្នះពាន World Cup ២ដង(១៩៩៤ និង ២០០២) បានបញ្ជាក់ដោយខ្លួនឯងជាផ្លូវការណ៏ដូជ្នេះនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ronaldo, the president: From Segunda to the Super League - The AthleticFat' Ronaldo is about to run for CBF President, wants Pep Guardiola to be Brazil national team coach - Vietnam.vn

Ronaldo រឺ R9 នឹងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោត CBF ដើម្បីជំនួសតំណែងលោក Ednaldo Rodrigues ក្នុងឆ្នាំ ២០២៦និងជាព្រឹត្តការណ៍ប្រទេសអាមេរិក កាណាដា និង ម៉ិកសិកកូ ត្រៀមធ្វើម្ចាស់ផ្ទះរួមក្រុមព្រឹត្តការណ៍ World Cup ២០២៦ផងដែរនោះ។ វីរបុរសក្លឹប Real Madrid បានបញ្ជាក់បន្ថែមដូច្នេះថាៈ ក្នុងចំណោមរឿងរ៉ាវជាច្រើនបានជំរុញចិត្តខ្ញុំឱ្យក្លាយជាបេក្ខជនប្រធាន CBF ខ្ញុំចង់ស្ដារកិត្យានុភាពនេះឡើងវិញ និងការគោរពដល់ក្រុម [ក្រុមជម្រើសជាតិប្រេស៊ីល(Selecao) ។អតីតខ្សែប្រយុទ្ធ Barcelona, Inter Milan និង AC.Milan , PSV ក៏បាននិយាយថាគាត់នឹងលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុម Real Valladolid នៃក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញដើម្បីមានឱកាសបានបំពេញកាតព្វកិច្ចខាងលើ។

Brazil possible lineup against Paraguay in the 2024 Copa América - AS USA

Ronaldo Nazario President loony of Real

Ronaldo ក៍ធ្លាប់កាន់កាប់ភាគហ៊ុន ៩០% នៅក្នុងក្រុមលីកកំពូលប្រេស៊ីល Cruzeiro ប៉ុន្តែកីឡាករដែលមានជំនាញញ៉ាក់បាល់ និង ស៊ុតជើងស្តាំដ៍ល្អរូបនេះបានលក់វាអស់ទៅហើយកាលពីដើមឆ្នាំ២០២៤នេះ។

ប្រភព:ESPN

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031