អង់គ្លេស៖ យោងតាមគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្លឹបបាល់ទាត់អាជីព Manchester City បានប្រកាសពីប្រាក់ចំណូល ដែលបានបំបែកកំណត់ត្រានៅលីគកំពូលអង់គ្លេស Premier League មានដល់ទៅ ៧១៥លានផោន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ដូចនេះមានន័យថា Man City មានការកើនឡើងនៃប្រាក់ចំណូលប្រមាណ ២.២លានផោន ក្នុងចំណោម ៧១៥លានផោន ច្រើនជាងចំណូលរដូវកាលមុនទៅទៀត។
គួរកត់សម្គាល់ផងថា ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ បានមកពីរដូវកាលមុន ដែលពួកគេដណ្តើមបានជើងឯកដល់ទៅ ៣ពានធំៗនាអំឡុងឆ្នាំ២០២៣ និងគ្រប់គ្រង Premier League ៤សម័យកាលជាប់ៗគ្នាទៀតផង បូករួមទាំងជ័យជម្នះនៅ Club World Cup និង European Super Cup ថែមទៀតផង។
ក្រុមមេឃខៀវ Man City មួយនេះ ជារឿយៗតែងតែរកចំណូលបានបំបែកកំណត់ត្រាជានិច្ចជារៀងរាល់ឆ្នាំ គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៤-២០១៥ មក លើកលែងតែរដូវកាលឆ្នាំ២០១៩-២០២០ ដែលជំងឺសកល កូវីដ-១៩ រីករាលដាលខ្លាំងតែប៉ុណ្ណោះ ដែលចំណូលរបស់ពួកគេមានការធ្លាក់ចុះ៕
ប្រភព៖ BBC
ត្រូវបានរាយការណ៍ថា កំពុងពិចារណាកិច្ចព្រមព្រៀងដោះដូរជាមួយក្លឹប Juventus ដើម្បីទិញខ្សែប្រយុទ្ធ Dusan Vlahovic ក្នុងដំណាច់ឆមាសទីមួយនៃឆ្នាំ 2024។ កិច្ចព្រមព្រៀងនេះអាចនឹងរួមបញ្ចូលខ្សែបម្រើ Thomas Partey ដែលមានតម្លៃ £45 លាន ផ្លាស់ទៅកាន់ Juventus។អត្ថបទកំពុងចាប់អារម្មណ៍៖ Real កំពុងព្រួយបារម្ភអំពីស្ថានភាពរបួសខ្សែប្រយុទ្ធឆ្នើមម្នាក់ ដែលអាចអវត្តមាននៅ FIFA International Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Vlahovic ជាអន្តរជាតិស៊ែបដែលមានអាយុ 24 ឆ្នាំ គឺជាខ្សែប្រយុទ្ធសំខាន់សម្រាប់ Juventus ចាប់តាំងពីបានចូលរួមពីក្លឹប Fiorentina នៅឆ្នាំ 2022។ Arsenal កំពុងស្វែងរកឱកាសដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ ខណៈដែល Juventus អាចមានការចាប់អារម្មណ៍លើ Partey ទោះបីជាមានសំណួរពីប្រវត្តិការបញ្ហារបួស និងស្ថានភាពកិច្ចសន្យារបស់គាត់ក៏ដោយ។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសំណា Arsenal ឬ Juventus ស្តីពីកិច្ចព្រមព្រៀងនេះនៅឡើយ៕