នោះវីវរហើយ! MAN UTD នៅតែចង់លក់ Rashford ក្រោមហេតុផលចម្បងមួយ
ទំហំអក្សរ
តូច
ធំ
អង់គ្លេស៖ ព័ត៌មានលម្អិតថ្មីៗ បានលេចចេញអះអាងថា Marcus Rashford នឹងធ្វើការផ្ទេរចេញពីក្លឹបកុមារភាព Manchester United ដោយក្លឹបបិសាចបានពិភាក្សារួចហើយលើការលក់ដ៏មានសក្តានុពលនៅខែមករា ឆ្នាំ២០២៥ នេះបើតាមលោក Florian Plettenberg របស់ Sky Germany បានរាយការណ៍។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទន្នឹមនឹងនោះសារព័ត៌មាន The Telegraph បានស្រាយបំភ្លឺបន្ថែមទៀតលើជំហររបស់ Man United យ៉ាងដូច្នេះថា បិសាចក្រហមមានការព្រួយបារម្ភអំពី “របៀបរបបរស់នៅខាងក្រៅរបស់ Rashford” ដោយក្លឹបមានការភ័យខ្លាចចំពោះរូបគេ ដែលលែងផ្តោតលើបាល់ទាត់ ដូចអ្វីដែលរូបគេ [Rashford] ធ្វើយ៉ាងល្អកាលពីមុនមកនោះ។

គួរជម្រាបដែរថា Rashford មានវ័យ ២៧ឆ្នាំ បានចំណាយពេលពេញមួយអាជីពរបស់គេជាមួយក្រុម United បន្ទាប់ពីលេងជាលើកដំបូងនៅក្នុងឈុតធំនៅឆ្នាំ ២០១៦។ Rashford រកបាន ១៣៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៤២៥ប្រកួត និងរកចំណូលបានច្រើនជាងគេគឺប្រមាណ ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍ នៅ Old Trafford៕

ប្រភព៖ SPORTbible
Related Articles