

អេស៉្បាញ៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី៥០ របស់ខ្លួននៅក្របខ័ណ្ឌ UEFA Champions League ខណៈដែលតារាឆ្នើម Vinicius Jr និង Jude Bellingham ក៏រកបានម្នាក់១គ្រាប់ផងដែរ។ គ្រាប់បាល់ទាំង៣ បានជួយឲ្យក្រុមអធិរាជស Real Madrid ទទួលបានជ័យជម្នះ ៣:២ យ៉ាងចាំបាច់ទៅលើក្រុម Atalanta នៅវគ្គ League Stage។

ម្ចាស់ជើងឯក UCL ១៤សម័យ [Real Madrid] បានជួបការលំបាក ដោយបរាជ័យ៣ប្រកួតក្នុងចំណោម៥ប្រកួត មុនទទួលបានជ័យជម្នះក្នុងថ្ងៃនេះ។
គួរជម្រាបផងដែរថា Real Madrid មានត្រឹម៩ពិន្ទុប៉ុណ្ណេាះ ដោយឈរនៅលេខ១៨ ក្នុងតារាង League Stage (UCL)។ រីឯក្រុម Atalanta មាន១១ពិន្ទុ ឈរនៅលេខ៩៕
សូមទស្សនានូវវីដេអូ Highlight ខាងក្រោម៖

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


