Close
Featured-Image
ហេតុតែចង់លេងជាមួយ Cristiano Ronaldo កីឡាកររូបនេះបែរជាចុះហត្ថលេខាខុសក្លឹប
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធក្លឹបWest Brom ដែលធ្លាប់មានវត្តមាននៅក្របខណ្ឌ Premier League ម្នាក់មានបំណងចង់ផ្ទេរទៅលេងជាមួយក្លឹបដែលអាចមានឱកាសលេងប្រឈមនិងកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo។ ប៉ុន្តែទីបំផុតរឿងដែលហួសចិត្តនោះគឺកីឡាករ Thievy Bifouma បានចុះហត្ថលេខាខុសក្លឹបទៅវិញ ។ គួររំលឹកថា Bifouma មានបំណងចង់ផ្លាស់ទៅក្លឹប Esteghlal FC របស់ប្រទេសអ៊ីរ៉ង់ ដែលគ្រោងនិងលេងប្រឈមទល់និងក្លឹប Al Nassr របស់ Ronaldo ក្នុងការប្រកួត Asian Champions League ។ទោះយ៉ាងណា Bifouma ដែលធ្លាប់ស៊ុតបញ្ចូលទីបានពីរគ្រាប់ពេលលេងខ្ចីជើងអោយក្រុមដែលបច្ចុប្បន្នធ្លាក់ទៅក្របខណ្ឌ Champion Ship បានចុះហត្ថលេខាចូលរួមជាមួយក្លឹបខុសដោយមិនដឹងខ្លួនទាល់តែសោះពោលគឺរូបគេបានចូលរួមជាមួយក្លឹបEsteghlal KHUZESTAN ទៅវិញ។I had no idea there were two teams': Ex-PL striker made move to face Ronaldo before retirement but accidentally signed for wrong club

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការពិតគាត់មិនបានដឹងថាក្លឹបពិសេសនេះមិនមែនជាក្រុមតែមួយគត់ដែលមានឈ្មោះថា Esteghlal FC នៅក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ។Bifourma បានប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំមានឱកាសផ្លាស់ទៅលេងនៅលីកកំពូលទួរគីឯណោះទេ ប៉ុន្តែប្រពន្ធរបស់ខ្ញុំមិនចង់ផ្លាស់ទៅទីនោះវិញទេ ។ដូច្នេះខ្ញុំមានមហិច្ឆតានិងក្តីសុបិន្តចង់លេងប្រឈមជាមួយ Cristiano Ronaldo មុនពេលខ្ញុំចូលនិវត្តន៍ ។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបន្ថែមថា: ខ្ញុំគិតថា Cristiano Ronaldo បច្ចុប្បន្នលេងអោយក្លឹបនៅមជ្ឈឹមបូព៌ា នៃទ្វីបអាស៊ី ហើយឱកាសសម្រាប់ខ្ញុំគឺការផ្លាស់ទៅប្រទេសអ៊ីរ៉ង់ ។ ខ្ញុំបានពិនិត្យមើលកាលវិភាគប្រកួត ហើយដឹងថាពួកគេមានការប្រកួតជាមួយ Al-Nassr ។ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា នេះជាកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំមិនដឹងថាមានក្រុមពីរដែលមានឈ្មោះថា Esteghlal  KHUZESTAN នៅអ៊ីរ៉ង់ទាល់តែសោះ។

Ex-Premier League striker made transfer to play against Cristiano Ronaldo but signed for wrong club - Football News - SPORTbible

'I had no idea there were two teams': Ex-PL striker made move to face Ronaldo before retirement but accidentally signed for wrong club

'I had no idea there were two teams': Ex-PL striker made move to face Ronaldo before retirement but accidentally signed for wrong club

ទីបំផុត Bifouma បានដឹងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទេររបស់គាត់ចូលជាធរមានគឺ គាត់បានធ្វើកំហុសដ៏ធំមួយបន្ទាប់ពីការដោះដូរជាមួយអតីតកីឡាករ Chelsea និងជាមិត្តរួមជាតិគឺ Gael Kakuta ។ Bifouma បន្តថាៈ នៅពេលដែលខ្ញុំទៅដល់ទីក្រុង Tehran មិត្តរួមជាតិ Kakuta បានទូរស័ព្ទមកខ្ញុំ ហើយសួរថាខ្ញុំនៅឯណា?។ ខ្ញុំបានប្រាប់គាត់ថា : ខ្ញុំនៅឯសណ្ឋាគារកំពុងធ្វើតេស្តសុខភាព។ បន្ទាប់មក Kakuta បន្តសួរថា: តើអ្នកនៅសណ្ឋាគារណា? ខ្ញុំចង់មកជួបអ្នក? ។មួយម៉ោងក្រោយមក គាត់បានទូរស័ព្ទមកម្តងទៀត ហើយបែរជានិយាយចំអកឱ្យខ្ញុំថា :អ្នកកំពុងលេងឱ្យក្រុម Esteghlal ដ៍តូចមួយប៉ុណ្ណោះ ព្រោះយើងឯណេះជាក្រុមធំជាងជាមួយសមត្ថភាពប្រយុទ្ធ ហើយអ្នកគ្រាន់តែជាក្រុមការពារតែប៉ុណ្ណោះ។គួររំលឹកផងដែរថា ទោះបីជាមិនអាចលេងអោយក្លឹបធំតាមក្តីស្រម៉ៃ ប៉ុន្តែក្រុមរបស់ Bifouma បានយកឈ្នះក្រុមរបស់ Kakuta ខណៈសាម៉ីខ្លួនមានមោទនភាពទោះបីមិនបានបំពេញក្តីសុបិន្តក្នុងកាសផ្លាស់ទៅលេងប្រឈមជាមួយ Cristiano Ronaldo ក៏ដោយ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031