Atalanta បានបន្តដាក់គំនាបលើក្រុម កំពូលតារាងអ៊ីតាលី Serie A គឺ Napoli កាលពីថ្ងៃច័ន្ទ ខណៈពួកគេបានលត់ក្រុមម្ចាស់ផ្ទះ Roma ក្នុងលទ្ធផល ២ទល់និង០។ វាជាការប្រកួដែលធ្វើឡើងនៅក្នុងផ្ទះលើកដំបូងចាប់តាំងពីការចូលមកដឹកនាំក្រុមរបស់លោក Claudio Ranieri ជាគ្រូបង្វឹកសម្រាប់ក្លឹបកុមារភាពរបស់គាត់។បរាជ័យសប្តាហ៍ទី១៤នេះបានធ្វើអោយ Roma មានពីរពិន្ទុពីលើតំបន់កាត់ចោលក្នុងចំណាត់ថ្នាក់ទី ១៥ បន្ទាប់ពីការបរាជ័យជាលើកទី ៦ ក្នុងការប្រកួតលីកចំនួន ៧លើក ។មានន័យថា Roma ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកដែលធ្លាប់ជួយ Leicester លើកពាន EPLចន្លោះឆ្នាំ២០១៥-២០១៦ ត្រូវបានហ្វឹកហាត់យ៉ាងល្អក៏កីឡាកររបស់គាត់បានបង្កើតការស៊ុតបញ្ចូលទីតិចតួចពីសំណាក់ Leandro Paredes និង Manu Kone ។
បើទោះបីជាក្នុងនាមម្ចាស់ផ្ទះ ប៉ុន្តែអ្នកគាំទ្របានស្វាគមន៍លោក Ranieri សម្រាប់ការមានវត្តមាននៅកីឡដ្ឋាន Stadio Olimpico ជាមួយនឹងការស្រែកច្រៀង និងបដាជាបន្តបន្ទាប់ កំលុងពេលកីឡាករកម្ដៅសាច់ដុំមុនការប្រកួត ខណៈកីឡាកររRoma ក៏បានពាក់អាវយឺតដែលមានសរសេរសារជាភាសាអ៊ីតាលីថា “Forza Edo” សម្រាប់ Edoardo Bove ដែលបានដួលសន្លប់កំលុងការប្រកួតទល់និង Fiorentina ជាមួយក្លឹប Inter Milan កាលពីចុងសប្តាហ៍មុន។
Boveកីឡាករអន្តរជាតិអ៊ីតាលីបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្លឹប Roma និងត្រូវបានក្លឹប Fiorentina ខ្ចីជើងពី Roma តាំងពីខែសីហាមកនោះទើបតែបានដឹងខ្លួននៅមន្ទីរពេទ្យ Florence’s Careggi ហើយកំពុងឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ពីមូលហេតុដែលគាត់បានដួលសន្លប់បាត់មាត់បាត់កភ្លាមៗជាមួយនឹងការប្រកួតកាលពីថ្ងៃអាទិត្យកំលុងការប្រកួតទើបចាប់ផ្តើមបាន១៦ នាទី ខណៈការប្រកួតលីកកំពូលអ៊ីតាលីត្រូវបានលុបចោល យ។
កីឡាករវ័យ ២២ ឆ្នាំ Bove គឺជាផ្នែកមួយនៃក្រុម Roma ដែលរីកចម្រើន និងអភិវឌ្ឍខ្លួនក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho ដែលបានឈ្នះពានរង្វាន់ Europa Conference League ក្នុងឆ្នាំ ២០២២និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាលបន្ទាប់។ ទាំង Inter Milan និង Fiorentina បច្ចុប្បន្នមាន១ប្រកួតក្នុងដៃបន្ទាប់ពីហេតុការក៍សោកសៅរបស់ Bove បានកើតមានឡើង។
ប្រភព:Besoccer
វីដេអូ: