Close
Featured-Image
Prediction: Van Nistelrooy អាចដឹកនាំ​ Leicester ទទួលជ័យជំនះដំបូងពេលទទួល West Ham បានទេ?
ទំហំអក្សរ
តូច
ធំ

យុគសម័យដឹកនាំរបស់លោក Ruud van Nistelrooy នៅកីឡដ្ឋាន King Power ក្នុងនាមជាអ្នកចាត់ការពេញសិទ្ថិនិងចាប់ផ្តើមនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃពុធ ទី ៤ ធ្នូ ២០២៤ នៅពេលដែល Leicester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុមញញួរធំ West Ham United ក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៤។ ការពិតភាគីទាំងពីរទទួលលទ្ធផលដូចគ្នាដោយបរាជ័យធ្ងន់ធ្ងរកំលុងការប្រកួតកាលពីចុងសប្តាហ៍មុន ខណៈ West Ham បានប្រកួតចាញ់Arsenal ដោយលទ្ធផល ៥ទល់និង២ ខណៈ Leicester Brentford ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ឈ្នះ១ស្មើ១និងចាញ់៤ ឈរនៅលេខរៀងទី១៦ និងមានគម្លាត១ពិន្ទុពីតំបន់កាត់ចោល ខណៈ West Ham ឈរនៅលេខរៀងទី១៤ឈ្នះ២ស្មើ១ចាញ់៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ruud van Nistelrooy officially announced as Leicester City manager - YouTube

Leicester vs West Ham prediction, odds & betting tips - 03/12/2024
១.ប្រវត្តិជួបគ្នា

ជួបគ្នា៣ដងចុងក្រោយ West Ham មិនដែលឈ្នះ Leicester ទេ ពោលគឺម្ចាស់ផ្ទះឈ្នះ២ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់របស់ Leicester City កាលពីខែឧសភា ២០២៣។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Leicester City
Caleb Okoli ដែលបានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចជាមួយអ្នកចាំទី Mads Hermansen របស់ក្រុមLeicester ខ្លួនឯងកំលុងពេលប្រកួតចាញ់ Brentfordនៅតែមិនច្បាស់លាស់នៅដំណាក់កាលនេះ ប៉ុន្តែ Van Nistelrooy អាចណែនាំដាក់អោយ Jannik Vestergaard លេងជម្រើស១១នាក់ដំបូង ខណៈ Abdul Fatawu (របួសសរសៃពួរ), Harry Winks (ក្រលៀន), Ricardo Pereira (ភ្លៅ) និង Jakub Stolarczyk (កជើង) ។លោក Van Nistelrooy អាចដាក់កីឡាករលេងការពារ ៤ នាក់ជាទម្រង់ដែលរូបលោកលេងក្នុងអំឡុងពេលដែលគាត់ដឹកនាំ PSV Eindhoven និង – Man United មួយរយៈពេលខ្លី។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHermansen; Justin, Faes, Vestergaard, Kristiansen; Ndidi, Soumare; Decordova-Reid, Buonanotte, Ayew; Vardy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១

Leicester City vs West Ham: Prediction, kick-off time,…
៣.ពត៌មានក្រុម(ភ្ញៀវ)West Ham United
គ្រូបង្វឹក West Ham លោក Lopetegui ត្រៀមលេងក្នុងទម្រង់វាយសម្រុកក្រោយពី Mohammed Kudus វិលត្រលប់មកពីការព្យួរការប្រកួតចំនួនប្រាំប្រកួតចុងក្រោយ ហើយកីឡាករអន្តរជាតិហ្គាណាមានសិទ្ធិគ្រប់យ៉ាងដើម្បីត្រៀមបង្ហាញខ្លួនជម្រើស១១នាក់ដំបូងបាន។ Niclas Fullkrug (កំភួនជើង) ។កីឡាករ Jean-Clair Todibo ក៏បានជាសះស្បើយពីការផ្តួលក្រុម Newcastle ដើម្បីចាប់ផ្តើមការប្រកួតចុងសប្តាហ៍ ប៉ុន្តែអតីតកីឡាករក្រុម Arsenal លោក Dinos Mavropanos ត្រូវបានចាកចេញពីក្រុមប្រកួតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាសុខភាព។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Wan-Bissaka, Todibo, Kilman, Emerson; Alvarez; Bowen, Soler, Paqueta, Kudus; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣​-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leicester City ២ :១West Ham United
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 13 11 1 1 26 8 +18 34
    2 Arsenal 13 7 4 2 26 14 +12 25
    3 Chelsea 13 7 4 2 26 14 +12 25
    4 Brighton & Hov… 13 6 5 2 22 17 +5 23
    5 Manchester City 13 7 2 4 22 19 +3 23
    6 Nottingham Forest 13 6 4 3 16 13 +3 22
    7 Tottenham Hotspur 13 6 2 5 28 14 +14 20
    8 Brentford 13 6 2 5 26 23 +3 20
    9 Manchester United 13 5 4 4 17 13 +4 19
    10 Fulham 13 5 4 4 18 18 +0 19
    11 Newcastle United 13 5 4 4 14 14 +0 19
    12 Aston Villa 13 5 4 4 19 22 -3 19
    13 AFC Bournemouth 13 5 3 5 20 19 +1 18
    14 West Ham United 14 4 3 7 18 27 -9 15
    15 Leicester City 14 3 4 7 19 28 -9 13
    16 Crystal Palace 14 2 6 6 12 18 -6 12
    17 Everton 13 2 5 6 10 21 -11 11
    18 Wolverhampton Wanderers 13 2 3 8 22 32 -10 9
    19 Ipswich Town 14 1 6 7 13 25 -12 9
    20 Southampton 13 1 2 10 10 25 -15 5
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol