ប្រភពពីបណ្តាញសារពត៌មាននៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថាអតីទខ្សែប្រយុទ្ធ Inter Milan, PSG កីឡាករMauro Icardi កំពុងបង្កាត់ភ្លើងស្នេហ៍ដ៍គួរអោយភ្ញាក់ផ្អើល ជាមួយនាង Angela Burgos ដែលជាមេធាវីកំពុងជួយគាត់ក្នុងរឿងក្តីនៃដំណើរការលែងលះរបស់គាត់ជាមួយអតីតភរិយានាង Wanda Nara ។ គួររំលឹកថា Icardi បានលួចសហាយស្មន់គ្នាជាមួយនិងប្រពន្ធមិត្តភក្រ្តរបស់ខ្លួនគឺ Maxi Lopez ដែលជាមិត្តរួមជាតិអាហ្សង់ទីនកំលុងពេលពួកគេលេងអោយក្លឹបSampdoria គឺនាងWanda នៅចន្លោះឆ្នាំ២០១១-២០១៣ ។ខណៈពត៌មានស្នេហារបស់ពួកគេបានផ្ទុះរឿងដ៍អាស្រូវនេះ ពួកគេទាំងពិរបន្តស្នេហាដោយបើកចំហរនិងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធក្រោយពីWanda Nara បានលែងលះ Lopez ដាច់ស្រេចនៅខែវិច្ឆិកា២០១៣។ ហើយសម្រាប់ Icardi និង Naraq ពេលពួកគេឈានដល់ផ្លូវបំបែកគឺបានបន្សល់ទុកនូវកូនស្រីពីរនាក់ជាចំណងដៃជាមួយគ្នាមុនពេលIcardi ផ្លាស់ពី PSG ទៅ Galatasaray។
ប្រភពពី Corriere dello Sport របស់អ៊ីតាលីបានចុះផ្សាយថាៈ Icardi មានទំនាក់ទំនងជាមួយ Burgos ដែលជាម្ចាស់ក្រុមហ៊ុនច្បាប់ដ៏មានកិត្យានុភាពនៅប្រទេសកូឡុំប៊ី។ ហើយនៅក្នុងប្រទេសកំណើតរបស់នាង នាងក៏រៀបចំកម្មវិធីស្របច្បាប់ដែលមានចំណងជើងថា Inocentes & Culpables ។ ដកស្រង់នៅក្នុងអត្ថបទ Burgos បានរៀបរាប់ផងដែរថា: ខ្ញុំតែងតែធ្វើការជាមួយបុរស ខ្ញុំជាស្ត្រីនៅលីវ ខ្ញុំមិនមាននរណាម្នាក់នៅក្នុងចិត្តទេនៅពេលនេះ។ Icardi គឺជាបុរសដែលមានភាពទាក់ទាញ មានវប្បធម៌ច្រើន សុភាពបុរស ប៉ុន្តែឥឡូវនេះ ខ្ញុំផ្ដោតទៅលើការងារផ្លូវច្បាប់សម្រាប់អតិថិជន ខ្ញុំមិនគិតទៅលើរឿងអ្វីផ្សេងពីនេះទេ។
Icardi បច្ចុប្បន្នមានវ័យ៣១ ឆ្នាំ ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុង ១៤ ប្រកួតនៅរដូវកាលនេះ មុនពេលរបួសដាច់សរសៃពួរ ACL ដ៏ធ្ងន់ធ្ងរនៅដើមខែនេះខណៈ Galatasaray ត្រៀមជួបជាមួយក្រុមហូឡង់ AZ Alkmaar ក្នុងការប្រកួត Europa League នៅថ្ងៃព្រហស្បតិ៍ខាងមុខ។
ប្រភព:Goal