
អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Enzo Maresca បានទទូចថា Chelsea មិនទាន់ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ខ្លួនសម្រាប់ការប្រកួតដណ្តើមពាន Premier League នោះទេ បើទោះបីជាលទ្ធផលលត់ក្រុមភ្ញៀវ Aston Villa ៣ទល់និង០ កាលពីថ្ងៃអាទិត្យបាននាំអោយពួកគេឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៣។ មានន័យថាគ្រាប់បាល់រកបានដោយកីឡាករ Nicolas Jackson, Enzo Fernandez Cole Palmer បាននាំអោយក្រុមរបស់លោក Maresca មានពិន្ទុស្មើគ្នាក្រុមលេខ ២ ខណៈ Chelsea បានបន្តការប្រកួតដែលមិនស្គាល់ចាញ់របស់ពួកគេ ដល់ទៅ ៦ ប្រកួត។
អតីតគ្រូបង្វឹកLeicester City សញ្ជាតិអ៊ីតាលីដែលត្រូវបានក្លឹបនាំយកមកជំនួសតំណែងលោក Mauricio Pochettino ជឿជាក់ថាក្រុមរបស់គាត់នៅមានបទពិសោធន៍វ័យក្មេងណាស់ និង ត្រូវការបទពិសោធន៍បន្ថែមទៀតមុនពេលពួកគេអាចគិតអំពីការប្រកួតប្រជែងជាមួយ Liverpool ដែលនាំមុខ ៩ ពិន្ទុនៅលើកំពូលនោះ។
ប្រភព:Besoccer
វីដេអូ:

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



