
ក្រោយទទួលបានជ័យជម្នះ ៤-0 ដ៏គួរឱ្យភ្ញាក់ផ្អើលលើក្រុម Man. City កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ស្វាគមន៍ក្រុម Roma ដែលកំពុងមានភាពច្របូកច្របល់ទៅកាន់ទីក្រុងឡុងដ៍ខាងជើងក្នុងក្របខ័ណ្ឌ Europa League នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី ២៩វិច្ឆិកា ២០២៤ស្អែកនេះ។វាជាឱកាសមួយសម្រាប់អ្នកចាត់ការថ្មីរបស់ Roma គឺលោក Claudio Ranieri ក្នុងការវិលត្រលប់ទៅអង់គ្លេសវិញ ក្រោយពីរូបលោកធ្លាប់ដឹកនាំក្រុម Leicester City ឈ្នះពានEPL ក្នុងឆ្នាំ ២០១៦កន្លងទៅ។ ៤ប្រកួតចុងក្រោយនៅក្របខណ្ឌ Europa League ក្រុម Tottenham ឈ្នះ៣ចាញ់១ ឈរនៅលេខរៀងទី៦ ខណៈRoma ឈ្នះ១ស្មើ២ចាញ់១ឈរនៅលេខរៀងទី១៩ឯណោះ។
១.ប្រវត្តិជួបគ្នា
វាជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទាំងពីរក្នុងព្រឹត្តិការណ៍Europa League ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Tottenham
ជម្រើសនៃការការពាររបស់ Postecoglou ត្រូវបានកាត់បន្ថយបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ នៅពេលកីឡាករ Guglielmo Vicario បានទទួលការវះកាត់របួសកជើង។
Spurs មិនទាន់មានខ្សែការពារកណ្តាលជម្រើសដំបូងពីរនាក់របស់ពួកគេគឺ Cristian Romero និង Micky van de Ven ដូច្នេះ Radu Dragusin និង Ben Davies នឹងត្រូវចាប់ផ្តើមម្តងទៀតបន្ទាប់ពីលេងគួរចាប់អារម្មណ៍ទល់Man City ។ជាមួយនិង Will Lankshear និង Mikey Moore ត្រៀមចូលលេង ខណៈ Lankshear ត្រូវបានព្យួរក្រោយទទួលកាតក្រហមពេលប្រកួតទល់និង Galatasaray ។Rodrigo Bentancu អាចចូលលេងបានព្រោះតែបម្រាមរបស់គាត់ជាមួយSon គឺសម្រាប់តែការប្រកួតក្នុងស្រុកប៉ុណ្ណោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងForster; Spence, Dragusin, Davies, Gray; Sarr, Bentancur, Bergvall; Johnson, Solanke, Werner
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ) Roma
បន្ទាប់ពីធ្លាប់លេងទម្រង់ ៣-៤-៣ ក្រោមការដឹកនាំរបស់លោក Juric លោក Ranieri បានប្តូរទៅប្រើប្រាស់ទម្រង់ ៤-៤-២ និងទើបតែបរាជ័យទល់ Napoli ទោះបីជាមានការកែប្រែបុគ្គលិកតិចតួចក៏ដោយ។Lorenzo Pellegrini បានត្រលប់ពីរបួសដើម្បីជំនួស Matias Soule ខណៈ Paulo Dybalaត្រៀមចូលលេងឡើងវិញក្រោយអង្គុយកៅអីបម្រុង។
Mario Hermoso និង Alexis Saelemaekers ទាំងពីរបានចូលរួមក្នុងការវិលទៅកាន់ក្រុមដំបូងវិញ ប៉ុន្តែកីឡាករ Uzbek Eldor Shomurodov គឺជាអវត្តមានដែលត្រូវបានបញ្ជាក់ដោយមានបញ្ហាសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSvilar; Celik, Mancini, Hummels, Angelino; Soule, Baldanzi, Cristante, Zalewski; Dybala, Dovbyk
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២ :១ Roma
ប្រភព:whoscored &sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



