
បរទេស៖ បាត់មុខអស់ពេលជាយូរ! ទីបំផុត Paul Pogba នឹងត្រលប់មកលេងបាល់ទាត់វិញនៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីរូបគេបានអនុវត្តការហាមឃាត់នូវការប្រើប្រាស់សារធាតុញៀន ដែលត្រូវបានកាត់បន្ថយពិន័យមកត្រឹម១៨ខែ ។ យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes បានឲ្យដឹងថា Pogba បានច្រានចោលការផ្ទេរទៅកាន់ក្លឹប Newcastle United នៅពេលដែលរូបគេត្រលប់មកពិភពបាល់ទាត់វិញ។
ជាមួយគ្នានោះ Pogba បានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky Sports បន្ថែមថា៖ «ខ្ញុំចង់ទៅលេងនៅទីលានកន្លែងណាក៏បាន។ វាជាការហ្វឹកហាត់ដ៏លំបាកតែម្នាក់ឯង។»។
«ការផ្តោតសំខាន់គឺការត្រលប់មកវិញនូវការហ្វឹកហាត់ដ៏សាកសម មិនថានៅលើទីលានប្រកួត និងអ្វីដែលខ្ញុំស្រលាញ់។ ចក្ខុវិស័យរបស់ខ្ញុំគឺបង្ហាញថាខ្ញុំជាកីឡាករបាល់ទាត់ម្នាក់។ Paul Pogba ថ្មីជាមួយនឹងសមត្ថភាពដដែរ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច»៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



