Man. Utd ចង់បន្តកំនត់ត្រាមិនដែលចាញ់សោះ២៤ដងគ្រប់ក្របខណ្ឌប្រកួតនៅលើទឹកដី Old Trafford ក្រោយចាញ់ Real Sociedad ចុងក្រោយបំផុតកាលពីខែកញ្ញា ២០២២ មុន ពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ម៉ោង៦:៣០នាទីយប់នេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Man.Utd បានឡើងមកឈរកំពូលតារាង Top-៤វិញ ក្រោយផ្តួល Brentford កាលពីថ្ងៃពុធខណៈEverton បានត្រឹមស្មើTottenham កាលពីថ្ងៃចន្ទ។មានន័យថា Man.Utd មិនដែលចាញ់នៅក្របខណ្ឌ Premier League ចំនួន ១៣ដងនាទឹកដី Old Trafford ខណៈក្រុមលោក Ten Hag ធ្វើបាន Cleansheet ៣ដង។
Everton បច្ចុប្បន្នឈរនៅលេខរៀងទី ១៦ ប៉ុន្តែពួកគេមានពិន្ទុ ២៧ ស្មើនិងក្រុមដែលស្ថិតក្នុងតំបន់កាត់ចោលគឺ Nottingham និងWest Ham ព្រមទាំង Bournemouth ដែលឈរនៅលេខ ១៨។ ១០ប្រកួតក្រៅដីចុងក្រោយនៅលីកកំពូលអង់គ្លេសគឺ Everton មិនដែលឈ្នះទេ ខណៈ៥ប្រកួតចុងក្រោយពួកគេរបូតគ្រាប់បាល់យ៉ាងហោចណាស់២គ្រាប់ដែរ។ ទោះយ៉ាងណាប្រវត្តិជួបគ្នា២ដងចុងក្រោយនៅរដូវកាលនេះគឺក្របខណ្ឌ Premier League ក្រុម Man.Utd ផ្តួល Everton ២:១ ក្នុងនាមជាភ្ញៀវ និងបន្តផ្តួល ក្នុងលទ្ធផល៣:១ ជុំទី៣ពានរង្វាន់ FA Cup។
១.៦ប្រកួតចុងក្រោយរបស់ Man.Utd ឈ្នះ៣ស្មើ១និង ចាញ់២ ខណៈ Everton ស្មើ៣ចាញ់២ឈ្នះ១។
២.ជម្រើស១១នាក់ដំបូងរបស់ Man.Utd អាចនិងចូលលេង
De Gea; Wan-Bissaka, Varane, Martinez, Malacia; Fred, Sabitzer; Antony, Fernandes, Rashford; Martial
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងរបស់Man.Utd អាចនិង ចូលលេង
Pickford; Keane, Tarkowski, Godfrey; Coleman, Onana, Gueye, Mykolenko; Iwobi, Gray, McNeil
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៥-១)
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូទាំងពីរនេះគឺ Man.Utd ១:0 Everton។
ប្រភព:Sportsmole & whoscored