
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។
សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល ភ្ញៀវ ២ទល់និង១។
២.ពត៌មានក្រុមMan.City (ម្ចាស់ផ្ទះ)
ម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Rodri នឹងចូលរួមក្នុងព្រឹត្តិការណ៍ Etihad ចុងសប្តាហ៍នេះ ដើម្បីដង្ហែរពានរង្វាន់ដ៏មានកិត្យានុភាពរបស់គាត់ ប៉ុន្តែខ្សែបម្រើរូបនេះនៅតែមិនបានចូលលេង ខណៈរូបគេនៅបន្ពព្យាបាលរបួសសរសៃពួរ ACL ខណៈ Oscar Bobb (បាក់ឆ្អឹងជើង) គឺអវត្តមានរយៈពេលយូរទៀត។លោក Guardiola បានបញ្ជាក់ថា Mateo Kovacic កំពុងប្រឈមមុខនឹងបញ្ហារបួសនៅក្រៅទីលាន ខណៈ Ruben Dias (កំភួនជើង) និងកីឡាករវ័យក្មេង Max Alleyne (មិនបានបញ្ជាក់) ក៏មិនទាន់អាចចូលលេងបាន។ទោះជាយ៉ាងណា John Stones, Manuel Akanji, Nathan Ake, Phil Foden, Jack Grealish, Kevin De Bruyne, Jeremy Doku និង Matheus Nunes សុទ្ធតែបានចូលរួមក្នុងការហ្វឹកហាត់នៅសប្តាហ៍នេះ ហើយនឹងត្រៀមវាយតម្លៃមុនពេលចាប់ផ្តើមការប្រកួត។ជាមួយវត្តមានរបស់Jahmai Simpson-Pusey និងបើកផ្លូវសម្រាប់ Josko Gvardiol ប្តូរទៅខ្សែការពារឆ្វេង ខណៈដែល Rico Lewis ហើយ Kyle Walker និងលេងនៅការពារស្តាំនិងកណ្តាល។
Erling Haaland បានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់នៅ២ប្រកួតអោយន័រវេសត្រៀមលេងនៅប្រយុទ្ធទោលដោយមានការគាំទ្រពីខ្សែបម្រើ Ilkay Gundogan និង Bernardo Silvaនៅបម្រើការពារកណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Stones, Akanji, Gvardiol; Lewis, Gundogan; Bernardo, Foden, Savinho; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Tottenham ពួកគេនឹងអវត្តមានកីឡាករ Rodrigo Bentancur ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់ដាក់បម្រាមចំនួនប្រាំពីរប្រកួតក្រោយបញ្ចេញមតិមិនគប្បីលើកីឡាករមិត្តរួមក្រុម Son Heung-min កាលពីប៉ុន្មានខែមុន។ ចាប់តាំងពីពេលនោះមក Spurs បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងរយៈពេលនៃការហាមឃាត់នេះ។Micky van de Ven, Richarlison និង Wilson Odobert ក៏ត្រូវបានច្រានចោលផងដែរ ដោយសាររបួសសរសៃពួរ ខណៈដែល Cristian Romero ដែលប្រពន្ធរបស់គាត់ទើបតែមានកូនស្រីម្នាក់។ ក៏មានបញ្ហាជើងដូចជាកីឡាករវ័យក្មេង Mikey Moore ដែលមាន(ជំងឺ)។
អវត្ដមានទាំង Van de Ven និង Romero អាចមើលឃើញដៃគូ Ben Daviesនិង Radu Dragusin ជាបេះដូងនៃខ្សែការពារ ខណៈដែល Yves Bissouma អាចត្រូវបានកោះហៅមកជំនួស Bentancur ហើយអាចចាប់ផ្តើមនៅតំបន់បម្រើ-ការពារកណ្តាលជាមួយ Dejan Kulusevski និង Pape Matar Sarr និង James Maddison ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Dragusin, Davies, Udogie; Kulusevski, Bissouma, Sarr; Johnson, Solanke, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣ :២ Tottenham
ប្រភព:whoscored &sportsmole&90min

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



