Close
Featured-Image
គ្រូបង្វឹកម៉ិចស៊ិកហូរឈាមស្រោចមុខក្រោយត្រូវអ្នកគាំទ្រហុងឌុយរ៉ាស់ធ្វើទង្វើបែបនេះ(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមជម្រើសជាតិហុងឌូរ៉ាស និងត្រូវលេងការប្រកួតក្នុងផ្ទះនៅការប្រកួតបន្ទាប់ ពោលគឺបិទទ្វារកីឡដ្ឋានបន្ទាប់ពីគ្រូបង្វឹកម៉ិកស៊ិក លោកJavier Aguirre ត្រូវបានរងគ្រោះថ្នាក់ដោយការចោលនិងកំប៉ុងស្រាបៀរពេញទំហឹងចំក្បាលនៅពេលដែលក្រុមបាល់ទាត់នៃប្រទេសទាំងពីរធ្វើការប្រកួតគ្នាក្នុងពានរង្វាន់ Concacaf Nations League។លោក Aguirre ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកម៉ិកស៊ិកកាលពីកំលុងខែកក្កដា ២០២៤មានឈាមហូរស្រោចពេញផ្ទៃមុខក្រោយរងឧប្បទវគ្គហេតុនេះ កំលុងពេលរូបលោកបានចូលទៅជិតអ្នកចាត់ការទូទៅក្រុមហុងឌុយរ៉ាសលោក Reinaldo Rueda ដើម្បីចាប់ដៃគ្នាក្រោយការប្រកួតខណៈម្ចាស់ផ្ទះហុងឌូរ៉ាសបានឈ្នះជើងទីមួយនៃពានរង្វាន់ Nations League វគ្គ៨ក្រុមចុងក្រោយក្នុងលទ្ធផល ២-០។ យ៉ាងណាមិញពួកគេនិងត្រូវជួបប្រកួតគ្នាជើងទី២នៅទឹកដី ម៉ិកស៊ិកនៅថ្ងៃទី២០ស្អែកនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

VIDEO: Mexico boss Javier Aguirre bloodied after being hit by object thrown by fans following disastrous defeat to Honduras | Goal.com US

Incitement to violence' - Mexico coach blamed for being struck in head by beer can as Honduras FA accuses Javier Aguirre of 'insulting and provoking' fans in sensational statement | Goal.com
Concacaf ក្នុងនាមជាជាសហព័ន្ធបាល់ទាត់អាមេរិកខាងជើង និងអាមេរិកកណ្តាល និងសហព័ន្ធបាល់ទាត់តំបន់Caribbean បានបើកការស៊ើបអង្កេតមួយ ហើយបានចាត់វិធានការប្រឆាំងនឹងហុងឌូរ៉ាសពីបទ ខកខានក្នុងការអនុវត្តវិធានការសន្តិសុខកីឡដ្ឋានឱ្យបានគ្រប់គ្រាន់”។

ប្រភព:

​វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
featured image

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930