

(សហរដ្ឋអាមេរិក)៖ លោក Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យ បានបង្ហោះសារនៅលើបណ្តាញសង្គមថា រូបលោកមិនមានការស្តាយក្រោយឡើយ បើទោះបីជាប្រកួតចាញ់ពិន្ទុ Jake Paul ដែលមានវ័យតិចជាងលោកដល់ទៅ ៣១ឆ្នាំ ក៏ដោយនោះ។ បុរសសញ្ជាតិអាមេរិក វ័យ ៥៨ឆ្នាំ បានប្រកួតចាញ់ Jake Paul ដែលជាអតីតតារា YouTube ដោយពិន្ទុឯកច្ឆន្ទនៅឯសង្វៀន Dallas Cowboy ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

លោក Tyson បានបង្ហោះសារនៅលើបណ្តាញសង្គមដែលត្រូវបានដកស្រង់ចេញផ្សាយដោយ cbsnews.com ថា «ពុំមានការស្តាយក្រោយឡើយ ពីការបរាជ័យ ១ប្រកួតចុងក្រោយនេះ។ នេះជាស្ថានភាពមួយ ក្នុងចំណោមស្ថានភាពជាច្រើន នៅពេលអ្នកចាញ់ ប៉ុន្តែនៅតែឈ្នះ ព្រោះពោរពេញទៅដោយសេចក្តីរីករាយកាលពីយប់មិញ(ថ្ងៃសៅរ៍)»។
គួរជម្រាបដែរថា លោក Tyson បានចូលនិវត្តន៍ពីប្រដាល់សកលអាជីពទម្ងន់ធ្ងន់តាំងពីឆ្នាំ២០០៥ ក្រោយប្រឡូកបាន ២០ឆ្នាំ បានគូសបញ្ជាក់ថា រូបលោកស្ទើរតែបាត់បង់ជីវិតកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបញ្ចូលឈាម ៨លើក និងស្រកអស់ជាង ១១គីឡូក្រាម នៅក្នុងមន្ទីរពេទ្យ។
លោកថា «ខ្ញុំត្រូវតែឡើងប្រកួតវិញ ដើម្បីទទួលបានសុខភាពល្អ ជាអ្វីដែលខ្ញុំចាត់ទុកថា ឈ្នះនាពេលនេះ។ ខ្ញុំមិនស្តាយក្រោយទេ»។
គួរបញ្ជាក់ផងថា កាលពី ៤ឆ្នាំមុន ពោលនៅឆ្នាំ២០២០ Mike Tyson ក៏បានឡើងសង្វៀនប្រកួតជាលក្ខណៈតាំងពិព័រណ៍ម្តងដែរទល់នឹង Roy Jones Jr អតីតម្ចាស់ខ្សែក្រវាត់ ៤ស្ថាប័នផ្សេងគ្នា៕

កាលពីថ្ងៃអង្គារក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបរបស់ពួកគេអោយទៅលេងនៅក្របខណ្ឌលីកកំពូលទីបីទ្វីបអឺរ៉ុប Conference League ឯណោះវិញ ។ គួរកត់សម្គាល់ថាអ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ក្លឹបដោយកាន់បដា និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលរបស់អឺរ៉ុបមួយនេះ។ គួររំលឹកថាក្រុមរហស្សនាមស្ទឹខៀវបានក្លាយជាបេក្ខភាពដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមព្រឹត្តការណ៍ពានធំទីពីរបស់អឺរ៉ុបគឺ Europa League ក្រោយយកឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេជាប្រវត្តិសាស្រ្តនៅក្នុងស្រុក ។ទោះយ៉ាងណាUEFA បានសម្រេចដកសិទ្ធិចូលរួម Europa league បន្ទាប់ពីរកឃើញថាម្ចាស់ក្លឹបបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបនោះព្រោះតែអ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ភាគច្រើននៃក្លឹបបារាំង Lyonផងដែរ ។ ក្លឹប Nottingham Forest ដែលបានបញ្ចប់រដូវកាលឈរនៅលេខរៀងទី7ដែលជាបេក្ខភាពមកពីក្លឹប្រជែងលីកEPLអាចនិងចូលមកជំនួសតំណែងមួយនេះនៅ Europa League ជំនួសវិញ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Crystal Palace កំពុងធ្វើរឿងសំខាន់២ចំនុចក្រោយ UEFA ដកកៅអី Europa League សូម Subscribe Telegram របស់ […]



