

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធស្លាបជើងចាស់ដែលញាំញីដោយសាររបួសគឺ Neymar Jr លោក Pini Zahavi បច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ បានច្រានចោលការអះអាងដែលថាសាម៉ីខ្លួនត្រៀមវិលត្រលប់ទៅកាន់ក្លឹបកុមារភាព Santos FC នៅឆ្នាំ ២០២៥ខាងមុខ ខណៈបច្ចុប្បន្ន Santos មិនមែនលេងនៅលីកកំពូលប្រេស៊ីលនោះទេពោលគឺពួកគេមានចំណាត់ថ្នាក់នាំមុខតារាងនៅលីកលំដាប់ទីពីរប្រេស៊ីល Serie B ឯណោះទៅវិញទេ ។ខណៈក្លឹបAl- Hilal មានពាក្យចចាមអារ៉ាមត្រៀមបញ្ចប់កុងត្រារូបគេក្នុងពេលឆាប់ៗនេះដោយសារតែNeymar មិនបានបង្ហាញខ្លួនចូលលេងទៀងទាត់និងនិយាយអោយស្រួលស្តាប់គឺសម្រាកចាំតែបើកប្រាក់ខែនោះ លោក Zahavi សញ្ជាតិអ៊ីស្រាអែលបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ មិនមានការពិភាក្សាសម្រាប់ Neymar ក្នុងការចាកចេញពី Al Hilal ទេ។ គាត់ស្ថិតនៅក្រោមកិច្ចសន្យាជាមួយក្លឹប ហើយគាត់រីករាយបន្តអាជីពនៅទីនោះ។ឪពុករបស់ Neymar និងខ្ញុំ យើងគឺជាមនុស្សតែ២នាក់គត់ដែលអាចនិយាយអំពីអនាគតរបស់គាត់ ។ ខ្ញុំមិនដឹងថាពាក្យចចាមអារ៉ាមថ្មីៗមកពីណានោះទេ។

ទោះជាយ៉ាងណា ការចាកចេញពីទឹកដី Saudi Pro League គឺមានជាប់ពាក់ព័ន្ធនឹងការខាតបង់លើផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ Neymar ដោយសារតែប្រាក់ខែរបស់គាត់នៅ Al Hilal ច្រើនលើសពីអ្វីដែល Santos អាចផ្តល់ជូន។ ទោះយ៉ាងណាប្រសិន Al- Hilal បញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាមួយ Neymar នោះពួកគេត្រូវរៀបចំកញ្ចប់សំណងដែលរួមបញ្ចូលប្រាក់ចំណូលពីការលក់ទំនិញ ការឧបត្ថម្ភ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងប្រាក់ខែ របស់ Neymar ផងដែរ។ សម្រាប់ Neymar ចូលលេងជាផ្លូវការណ័អោយក្លឹបAl-Hilal បានតែ៧លើកប៉ុណ្ណោះដោយសាររបួសកជើងដ៍រាំរៃនិង បាក់ឆ្អឺងជើងក្រោយចាកចេញពីPSG មក កាលពីឆ្នាំ ២០២៣ ដោយគ្មានតម្លៃខ្លួន(Free Transfer)។
ប្រភព: Tribuna

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


