
អាជ្ញាកណ្តាលនៃក្របខ័ណ្ឌ Premier League លោក David Coote ត្រូវបានព្យួរការងារមិនកំនត់ពេលវេលាបន្ទាប់ពីវីដេអូបែកធ្លាយមួយបានបង្ហាញថាបុរសសញ្ជាតិ កំពុងធ្វើអត្ថាធិប្បាយប្រមាថមាក់ងាយលើក្រុមហង្សក្រហម Liverpool ពិសេសគឺសំដៅទៅលើ អតីតអ្នកចាត់ការទូទៅរបស់ក្លឹបគឺលោក Jurgen Klopp តែម្តង។ ខណៈដែលវីដេអូត្រូវបានបែកធ្លាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមស្ថាប័នអាជ្ញាកណ្តាល ហៅកាត់ថាPGMOL បានបញ្ចេញចំណាត់ការលើការព្យួរនេះអោយចូលជាធរមាន និង មានប្រសិទ្ធិភាពភ្លាមៗ ហើយកំពុងរង់ចាំការស៊ើបអង្កេតជាក់លាក់ និង ពេញលេញជាលើកចុងក្រោយមុនពេលប្រកាសជាផ្លូវការណ៍បន្ថែមទៀត។
វីដេអូដែលCoote ធ្វើការប្រមាថមាក់ងាយនោះគឺហាក់បីដូចជាសំដៅទៅលើការប្រកួតក្របខ័ណ្ឌ Premier League ដែល រូបលោកកាត់សេចក្តីរវាង ការប្រកួតបិទកីឡាដ្ឋាន Liverpool និង Burnley ក្នុងខែកក្កដាឆ្នាំ ២០២០ និងបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ (កំលុងជំងឺកូវីត-១៩រីករាលដាលខ្លាំងជាសកល)។ទោះយ៉ាងណាលោក Klopp បានរិះគន់លោក Coote កំលុងការប្រកួតថាមិនបានធ្វើការពិន័យ លើកីឡាកររបស់គូបដិបក្ស(Burnley )ដែលបានធ្វើការរំខានដល់កីឡាករ Liverpool ។
បើទោះបីជាវីដេអូមានរយៈពេលជាង១នាទី ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតែវាមិនច្បាស់ថាតើវាត្រូវបានថតនៅពេលណាពិតប្រាកដនោះទេ។ ទោះយ៉ាងណាប្រភពគួរអោយទុកចិត្តត្រូវបានដកស្រង់ដោយគេហទំព័រ BBC បានលើកឡើងថាថាការស៊ើបអង្កេតរបស់ PGMOL កំពុងចាត់ទុកវីដេអូនេះថាជាការពិត។ គួររំលឹកផងដែរបុរសសញ្ជាតិអង់គ្លេស វ័យ៤២ បានកាត់សេចក្តីក្នុងការប្រកួតកំលុងពេលម្ចាស់ផ្ទះ Liverpool បានយកឈ្នះ ២-០ ទល់នឹងភ្ញៀវ Aston Villa កាលពីថ្ងៃសៅរ៍។ ទោះបីទទួលរងការជាប់ពិន័យ ប៉ុន្តែ Coote គឺគឺជាមន្ត្រីអាជ្ញាកណ្តាលដែលមានបទពិសោធន៍ជោគជាំបំផុតនៅលីកកំពូលអង់គ្លេសក្រោយពីរូបលោកបានចូលកាន់តួនាទីមួយនេះចាប់តាំងពីឆ្នាំ២០១៨មក។
វីដេអូបែកធ្លាយ
វីដេអូការប្រកួត Liverpool vs Burnley នៅឆ្នាំ២០២១

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



