អ្នកចាត់ការទូទៅរបស់ក្រុម Fenerbahce លោក Jose Mourinho បានលើកឡើងពីឈ្មោះក្រុមសារិកាព្រៃ Newcastle United ជាក្លឹបដ៏ស័ក្តសម្រាប់រូបលោកក្នុងការវិលត្រល់ប់មកកាន់ក្របខណ្ឌ EPL របស់អង់គ្លេសវិញ ប្រសិនជាអ្នកចាត់ការបច្ចុច្បន្នគឺលោក Eddie Howe និងត្រូវចាកចេញពីក្លឹបនោះ។គួររំលឹកថាបច្ចុប្បន្នលោក Mourinho គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មានវ័យ៦១ឆ្នាំរូបនេះ កំពុងពិចារណាក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេសជាលើកទី៥ក្រោយធ្លាប់ដឹកនាំក្រុមតោខៀវ Chelsea ពីរដង ចន្លោះឆ្នាំ ២០០៤ដល់ ២០០៧ និង ២០១៣ ដល់២០១៥ មុនពេលដឹកនាំក្រុមបិសាចក្រហម Manchester United នៅឆ្នាំ២០១៦ ដល់២០១៨ និង Tottenham នៅឆ្នាំ២០១៩ដល់២០២១។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



.png?auto=webp&format=pjpg&width=3840&quality=60)
ប្រភពពីគេហទំព័រ The Guadian បានចុះផ្សាយថាៈ គ្រូបង្វឹកដែលធ្លាប់ឈ្នះជើងឯក Champions League ជាមួយ Porto និង Inter Milan ធ្លាប់បានជួបជាមួយប្រធានក្លឹប Newcastle លោក Yasir al-Rumayyan កាលពីខែមីនា ក្រោយពីអ្នកាត់ការសញ្ជាតិព័រទុយហ្គាល់ហាក់ដូចជាមិនសប្បាយចិត្តនិងអាជីពនៅក្នុងប្រទេសទួរគី បន្ទាប់ពីមានការរិះគន់ប្រឆាំងនឹងដំណើរការលីក និងមន្ត្រីប្រទេសនៅប៉ែកឥសាន្តនៃទ្វីបអឺរ៉ុបមួយនេះ។ បច្ចុប្បន្ន Fenerbahce បានធ្លាក់មកនៅលេខរៀងទី៣ វិញហើយក្រោយប្រកួត១០ដងមាន ២៣ពិន្ទុនិងមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាងលីកកំពូលតួគី។
