
កំពូលខ្សែប្រយុទ្ធស្លាប Lionel Messi មិនអាចជួយក្លឹប Inter Miami បន្តទៅវគ្គបន្ទាប់ទៀតបានទេ ពោលគឺត្រូវបានធ្លាក់ចេញពីការប្រកួតជម្រុះPlay-off ជើងទី៣ MLS កាលពីថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនិងថ្ងៃអាទិត្យនៅប្រទេសកម្ពុជា ខណៈ Inter Miami បានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមថ្វីជើង Atlanta United ត្រឹមតែជុំទីមួយប៉ុណ្ណោះគួរអោយសោកស្តាយ។
មានន័យថាទោះបីចាប់ផ្តើមរដូវកាលជួយអោយ Inter Miami ឈ្នះពាន MLS Supporter Shield ប៉ុន្តែ Messi មានអារម្មណ៍ស្ងៀមស្ងាត់ក្រោយចាញ់ក្នុងការប្រកួតទាំង២លើក នោះបានរកបានគ្រាប់បាល់តាមស្មើក្នុងការប្រកួតលើកទី ៣ ចុងក្រោយដោយការតែតបញ្ចូលទីដ៍័កម្រក្នុងលទ្ធផល ២ទល់និង២ ។ ទោះយ៉ាងណាក្រុមភ្ញៀវ Atalanta បានឆ្លើយតបវិញដោយបន្ថែមគ្រាប់បាល់ទី៣ដោយកីឡាករ Bartosz Slisz នៅនាទីទី ៧៦ និងជាគ្រាប់បាល់ជ័យជំនះសម្រាប់ការប្រកួតនោះ។ជ័យជំនះនេះបានធានាឱ្យ Atlanta ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ East Conference ដែលពួកគេនឹងត្រូវប្រកួតជាមួយ Orlando City នៅជុំបន្ទាប់។មិនមែនតែ Messi ទេដែលខកចិត្តនោះគឺរួមមាន Luis Suarez, Jordi Alba និង Sergio Busquets ដែលពួកគេទាំងបួនសុទ្ធតែជាអតីតតារាឆ្នើមរបស់ Barcelona ពេលដែល Inter Miami បរាជ័យចំពោះមុខអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។
ប្រភព:Goal

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



