
ជំនួបរវាងក្លឹបយក្សអ៊ីតាលីពីរគឺ Napoli និង ត្រូវធ្វើដំណើរមកកាន់ទឹកដី San Siro ដើម្បីសួរសុខទុក្ខក្រុមជើងឯក Serie A គឺម្ចាស់ផ្ទះ Inter Milan នាវេលាម៉ោង ២ៈ៤៥នាទីរំលងអធ្រាត ឈានចូលថ្ងៃចន្ទទី១១ វិច្ឆិកា ២០២៤ស្អែកនេះហើយ។ក្រុមភ្ញៀវNapoliដែលកំពុងឈរលើតារាង SerieA នៅលើម្ចាស់ផ្ទះ១ពិន្ទុបន្ទាប់ពីចាញ់ Atalanta ៣ទល់និង០ ក្នុងនាមម្ចាស់ផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន។ ទន្ទឹមនឹងនេះដែរ Inter ទើបតែបានឈ្នះបីលើកជាប់ៗគ្នា រួមទាំងលទ្ធផលដ៏គួរអោយចាប់អារម្មណ៍នៅក្របខណ្ឌ Champions League ។ សម្រាប់ក្រុមទាំងពីរការប្រកួតនៅក្របខណ្ឌ SerieA មានភាពខុសគ្នាតិចតួចពោលគឺ Napoli ឈ្នះ៥ចាញ់១ ខណៈ Inter MIlan មិនដែលចាញ់ពោលគឺស្មើ១ឈ្នះ៥។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរជួបគ្នា៥ដងចុងក្រោយឈ្នះ២ចាញ់២និងស្មើ១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Inter Milan
បន្ទាប់ពីមានការភ្ញាក់ផ្អើលជាមួយនិងការដាក់កីឡាករលេងនៅពាក់កណ្តាលសប្តាហ៍គ្រូបង្វឹក Simone Inzaghi មានបំណងនិងដាក់អោយក្រុមជម្រើសដំបូង Inter Milan មួយនេះលេងម្តងទៀត ប៉ុន្តែក្រុមអវត្តមាន Carlos Augusto មិនអាចចូលលេងបានដោយសាររបួស។ខ្សែការពារជើងចាស់ Francesco Acerbi ថ្មីៗនេះបានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ក្រោយលេងជាកីឡាករបម្រុងពេលជួប Arsenal។ Marcus Thuram គួរតែអាចត្រលប់មកបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមដើម្បីលេងចាប់ដៃគូគ្នាជាមួយ Lautaro Martinez ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, Acerbi, Bastoni; Darmian, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុម(ភ្ញៀវ)Napoli
ខ្សែបម្រើជួរមុខរបស់ Napoli នឹងត្រូវដឹកនាំដោយ Khvicha Kvaratskhelia ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ និងអតីតកីឡាករ Inter Milan គឺ Romelu Lukaku និង Matteo Politano ។tanislav Lobotka បានជាសះស្បើយពីរបួសភ្លៅ ដើម្បីជំនួសកន្លែងរបស់ Billy Gilmour នៅខ្សែបម្រើគឺស្ថិតក្នុងហានិភ័យខ្លះ បើទោះជាបានបង្វែរការរិះគន់របស់លោក Antonio Conte ទៅជាការសរសើរកាលពីប៉ុន្មានសប្តាហ៍មុនក៏ដោយ។ជាថ្មីម្តងទៀត Mathias Olivera និង Leonardo Spinazzola នឹងប្រជែងគ្នាសម្រាប់ខ្សែការពារឆ្វេង ដោយប្រធានក្រុម Giovanni Di Lorenzo ចាប់ផ្តើមនៅខាងស្តាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Meret; Di Lorenzo, Rrahmani, Buongiorno, Olivera; Anguissa, Lobotka; Politano, McTominay, Kvaratskhelia; Lukaku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter Milan ៣ : ២ Napoli
ប្រភព:whoscored &sportsmole

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



