
ប្រឈមនិងមិនចង់ចាញ់ការប្រកួតជាលើកទី៤ សម្រាប់រដូវកាលនេះនិងជាលើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រុមមេឃខៀវ Man. City និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Amex ដើម្បីជួបជាមួយក្រុមសត្វរំពេរ Brighton & Hove Albion ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត។ក្រុម ម្ចាស់ផ្ទះក៏សម្លឹងចង់រកឃើញជ័យជំនះក្រោយរងបរាជ័យក្នុងការប្រកួតពីរលើកចុងក្រោយជាប់ៗគ្នាជាមួយក្រុមតែ១គឺ Liverpool ក្នុងការប្រកួតពានរង្វាន់ EFL Cup និង Premier League។៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺចាញ់១ស្មើ២ឈ្នះ៣បច្ចុប្បន្នឈរនៅលេខរៀងទី ២មានគម្លាតពី Liverpool តែ២ពិន្ទុប៉ុណ្ណោះ ខណៈ ៦ប្រកួតចុងក្រោយរបស់ Brighton ចាញ់២ស្មើ២និងឈ្នះ២ បច្ចុប្បន្នឈរនៅលេខរៀងទី៏៨។
១.ប្រវត្តិជួបគ្នា
Brighton មិនដែលឈ្នះ Man.City ទេ ប៉ុន្តែធ្លាប់ស្មើ១លើកនិងចាញ់៤ដងខណៈការប្រកួតចុងក្រោយបង្អស់Man.City លត់ម្ចាស់ផ្ទះ ៤ទល់និង០ កាលពីខែ
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Brighton
កីឡាករសំខាន់ទាំងបីរបស់ Brighton គឺSolly March (សរសៃពួរជង្គង់)ខណៈ James Milner និង Adam Webster (របួសភ្លៅទាំងពីរ)និងអាចត្រលប់មកជួយក្រុមក្រោយលការសម្រាកលក្ខណៈអន្តរជាតិ ប៉ុន្តែគ្រូបង្វឹកលោក Hurzeler បានបញ្ជាក់ថាទាំង Joao Pedro និង Matt O’Riley និងអវត្តមានក្រោយរងរបួសកជើងដូចគ្នា។
Lewis Dunk (កំភួនជើង) និង Yankuba Minteh (សាច់ដុំ) ខណៈ Yasin Ayari (កជើង) ក្រោយប្រកួតចុងក្រោយជាមួយ Liverpool ទន្ទឹមនឹងនោះ Carlos Baleba មិនបានបង្ហាញខ្លួននៅ Anfield ដោយសារបញ្ហាជង្គង់អាចនិងចូលលេងទល់និង Man City ។អតីតខ្សែប្រយុទ្ធ Man.Utd កីឡាករ Danny Welbeck បានស៊ុតបញ្ចូលទី ៦ គ្រាប់ក្នុង ១០ ប្រកួតនៅ Premier League នៅរដូវកាលនេះមិនដែលរកបានគ្រាប់បាល់ក្នុង១៩ប្រកួតចុងក្រោយជាមួយ Man City ឡើយ។ ទោះជាយ៉ាងណាកីឡាករវ៍័យ ៣៣ ឆ្នាំរូបនេះអាចនិងចូលលេងចាប់ដៃគូតំបន់ប្រយុទ្ធជាមួយយ Georginio Rutter និង Kaoru Mitoma ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Veltman, Van Hecke, Igor, Estupinan; Kadioglu, Hinshelwood, Baleba, Mitoma; Rutter, Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុម(ភ្ញៀវ)Man.City
សម្រាប់ Man Cityមានកីឡាករមួយចំនួនរងរបួសរយៈពេលយូរដូចជា Rodri (សរសៃពួរជង្គង់) និង Oscar Bobb (បាក់ឆ្អឹងជើង)ខណៈ Ruben Dias, John Stones (ទាំងពីរមិនបានបញ្ជាក់) ខ្សែបម្រើ Jack Grealish (ក្រលៀន) ។ ទោះយ៉ាងណាខ្សែការពារកណ្តាលទាំងពីរគឺ Dias និង Stones ជាគោលដៅត្រលប់មកវិញក្រោយសម្រាកអន្តរជាតិ ខណៈ Grealish មានរបួសតែមានការភ្ញាក់ផ្អើលក្រោយត្រូវក្រុមតោកំណាចអង់គ្លេសកោះហៅ។បន្ទាប់ពីការសម្រាក ៩ ប្រកួតរបួស Kevin De Bruyne បានចូលក្រុមវិញសម្រាប់ ២ ប្រកួតចុងក្រោយនិងលេងជាកីឡាករបម្រុងជាក់ស្តែងដូចជាទល់និង Sporting ។ កីឡាកររូបនេះទំនងជាមិនអាចចាប់ផ្តើមនៅថ្ងៃសៅរ៍នេះទេ ខណៈដែលគាត់បន្តពង្រឹងកាយសម្បទារបស់គាត់ ប៉ុន្តែគាត់អាចបង្ហាញខ្លួននៅជាកីឡាករបម្រុង។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola នឹងថ្លឹងថ្លែងថាតើត្រូវចាប់ផ្តើម Kyle Walker ឬ Rico Lewis នៅខ្សែការពារស្តាំ ខណៈ Jahmai Simpson-Pusey វ័យ ១៩ ឆ្នាំបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ Man City នៅថ្ងៃអង្គារ អាចត្រូវបានជំនួសដោយខ្សែការពារកណ្តាលNathan Ake។ចំណែកឯ ខ្សែបម្រើស្លាប Jeremy Doku និងអាចចូលលេងក្រោយពីជាសះស្បើយពីរបួស ខណៈ Erling Haaland បានស៊ុតបញ្ចូលទីតែមួយគ្រាប់ក្នុងការប្រកួតលីកចំនួន ៥លើកចុងក្រោយជាមួយនិងការខកខានរកបាល់ប៉េណាល់ទីក្នុងការប្រកួត Champions League នៅពាក់កណ្តាលសប្តាហ៍នេះផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Ake, Gvardiol; Kovacic, Gundogan; Savinho, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ២:២ Man.City
ប្រភព:whoscored &sportsmole

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]



