ក្រុមអធិរាជស Real Madrid សម្លឹងចង់រកបានជ័យជំនះលើកដំបូងក្នុងផ្ទះពេលទទួលក្រុម Osasuna នៅថ្ងៃសៅរ៍វេលាម៉ោង៨យប់នេះ ក្រោយពីម្ចាស់ជើងឯកអេស្ប៉ាញ និងទ្វីបអឺរ៉ុបបានធ្វើអោយអ្នកគាំទ្រខកចិត្តក្រោយចាញ់ជាបន្តបន្ទាប់នៅ ទឹកដី Santiago Bernabeu ក្រោមថ្វីជើង Barcelona និង AC Milan នោះ។បច្ចុប្បន្នបន្ទាប់ពីពន្យាការប្រកួតទល់និង Valencia ក្រុម ការពារតំណែងជើងឯក La Liga កំពុងឈរនៅលេខរៀងទី ២ ក្នុងតារាងលីកកំពូលអេស្បាញដោយមានគម្លាតរហូតដល់ទៅ ៩ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona ដែលលេងលេងច្រើនជាងពួកគេ១ប្រកួត ។ទោះយ៉ាងណាក្រុមភ្ញៀវ មិនមែនជាក្រុមខ្សោយពេកនោះទេ ពោលគឺ Osasuna បច្ចុប្បន្នឈរនៅលេខរៀងទី ៥ ដោយមាន ២១ ពិន្ទុពីការប្រកួត ១២ លើកដំបូងនៃយុទ្ធនាការ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Real Madrid ឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ នៅទឹកដី Osasuna គឺ Real Madrid បានយកឈ្នះ ដោយលទ្ធផល ៤ទល់និង២កាលពីខែមិនា ឆ្នាំ២០២៤។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ) Real Madrid
ក្រុម Real Madrid បានរងនូវរបួសថ្មីមុនការប្រកួតនេះ ដោយ Aurelien Tchouameni អាចអវត្តមានរហូតដល់ខែក្រោយដោយសាររបួសកជើងពេលប្រកួតចាញ់ Milan កាលពីយប់ថ្ងៃអង្គារ។ក្រៅពីខ្សែបម្រើរូបនេះក្រុមលោក Ancelloti ត្រូវអវត្តមានកីឡាករអ្នកចាំទី Thibaut Courtoisនិងខ្សែការពារ Dani Carvajal និង David Alaba ។
ខ្សែបម្រើ-ការពារFederico Valverde បានបង្ហាញខ្លួនទល់នឹង Milan ជាមួយនឹងបញ្ហាខ្នង ប៉ុន្តែកីឡាករអន្តរជាតិអ៊ុយរូហ្គាយត្រូវបានរំពឹងថានិងត្រលប់មកវិញជួយក្រុមខ្សែប្រយុទ្ធស្លាបRodrygo ដែលបានបង្ហាញខ្លួនជាកីឡាករបម្រុងកាលពីលើកមុន ខណៈដែល Eduardo Camavinga និងជាប់ជម្រើសដំបូអក្រោយរអវត្តមានមិត្តរួមជាតិ Tchouameni នៅចុងសប្តាហ៍នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Vazquez, Militao, Rudiger, Mendy; Valverde, Camavinga, Bellingham; Rodrygo, Mbappe, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Osasuna
ក្រុមលោកMoreno អាចដាក់កីឡាករជម្រើសដំបូងដូចកាលប្រកួតទល់និង Real Valladolid ដោយអោយខ្សែបម្រើ-ប្រុទ្ធ Ante Budimir នឹងបន្តលេងនៅកណ្តាលជួរមុខ។
Budimir រកបាន ១៧គ្រាប់នៅ La Liga កាលពីរដូវកាលមុន ខណៈកីឡាករដ៍មានបទពិសោធន៏រូបនេះនិងអាចលេងចាប់ដៃគូជាមួយខ្សែប្រយុទ្Bryan Zaragoza និង Ruben Pena ។សម្រាប់ Raul Garcia ស៊ុតបញ្ចូលទីបានមួយគ្រាប់ទល់នឹង Chiclana ក្នុងការប្រកួត Copa del Rey កាលពីលើកមុន អាចនិងមិនជាប់ជម្រើសដំបូងទេ។
បច្ចុប្បន្ន Osasuna មានក្រុមដែលមានទម្រង់លេងពេញលេញ ដោយមិនមានបញ្ហាកីឡាករថ្មីៗរងរបួសទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Herrera; Areso, Catena, Boyomo, Cruz; Moncayola, Torro, Oroz; Pena, Budimir, Zaragoza
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ២:០ Osasuna
ប្រភព:whoscored &sportsmole& 90min
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]