
វីរបុរសក្លឹប Barcelona និងក្រុមកាំភ្លើងធំ Arsenal លោក Thierry Henry នៅក្នុងបទសម្ភាសន៏ជាអ្នកវិភាគកីឡារបស់ទូរទស្សន៍បុរសវ័យ ៤៧ឆ្នាំ បានលើកឡើងថាជ័យជំនះថ្មីៗ របស់ក្លឹប Barcelona បានកើតមានឡើងនេះគឺមិនមែនជាសមត្ថភាពដែលកើតចេញពីអ្នកចាត់ការ Hansi Flick តែម្នាក់នោះទេ។អតីតគ្រូបង្វឹកក្លឹប Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Flick ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹប Barcelona នៅរដូវក្តៅ ក្រោយការចាកចេញរបស់អតីតគ្រូបង្វឹក និង ជាវីរបុរសក្រុមជម្រើសជាតិអេស្បាញលោក Xavi Hernandez ។
Thierry Henry ដែលធ្លាប់លេងអោយ Barcelona បានប្រាប់ទូរទស្សន៍ CBS Sport យ៉ាងដូច្នេះថាៈខ្ញុំមិនគិតថា Hansi Flick គឺជាអ្នកចាប់ផ្តើមយុគសម័យថ្មីនេះទេតែXavi ទេដែលបានកសាងវាឡើង ។គាត់(Flick )កំពុងបន្តធ្វើនូវអ្វីដែល Xavi បានធ្វើវារួចទៅហើយ។ជាក់ស្តែងដូចជាគាត់បានដាក់អោយកីឡាករវ័យក្មេងគឺខ្សែការពារPau Cubarsi,និង Lamine Yamal អោយចូលលេងឈុតធំព្រមជាមួយកីឡាករជាច្រើនផ្សេងទៀតនៅរដូវកាលមុន ពោលគឺមុនពេលលោក Hansi Flick បានមកដល់ ។ខ្ញុំគិតថាក្រុម(Barcelona នៅពេលនេះ ជាបេក្ខភាពដែលអាចឈ្នះពាន (Champions League)។ តើពួកគេសមនឹងឈ្នះវដែរទេ? ដើម្បីដឹងថាវាលំបាកប៉ុណ្ណាក្នុងការប្រកួតក្នុងនិងក្រៅដី ប៉ុន្តែខ្ញុំគិតថាពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយ ។
គួរកត់សម្គាល់ថាក្រុម Catalans បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង La Liga ដោយទទួលបាន ៣៣ ពិន្ទុពីការប្រកួតបើកឆាកចំនួន ១២ប្រកួត ហើយមាន ៩ ពិន្ទុនាំមុខគូប្រជែងដ៏ខ្លាំងគឺ Real Madrid ។ចំណែកឯនៅក្របខណ្ឌ Uefa Champion League ពួកគេឈរនៅលេខរៀងទី៦ក្រោយប្រកួត៤ដងឈ្នះ៣លើកចុងក្រោយនិងចាញ់តែ១ដងគត់ក្រោយផ្តួល Red Star Belgrade (FK Crvena Zvezda)។ Barcelona បានឈ្នះពាន UCL ចុងក្រោយបង្អស់នៅឆ្នាំ២០១៥។
ប្រភព:Sportbible
វីដេអូ: Red Stars vs Barcelona

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



