Close
Featured-Image
សូម្បីលោក Jose ក៏មានជំនឿចិត្តខ្ពស់លើ Man Utd ដែលជួលបានគ្រូបង្វឹកដ៏ល្អបំផុត
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ លោក Jose Mourinho មានជំនឿចិត្តថាក្លឹប Manchester United បានជួលគ្រូបង្វឹកដ៏ល្អបំផុតមួយរូប មកពីប្រទេសព័រទុយហ្គាល់ គឺលោក Ruben Amorim។ តាមរយៈការចេញផ្សាយនៅលើ Channel Telegram JF បានដកស្រង់សំដីលោក Jose ដែលកំពុងដឹកនាំក្លឹប Fenerbahce លេងក្នុងលីគកំពូលតួកគីនោះបានបញ្ជាក់យ៉ាងខ្លីថា «Man Utd បានជួលគ្រូបង្វឹកដ៏ល្អបំផុតមួយមកពី ប្រទេសព័រទុយហ្គាល់ គឺលោក Ruben Amorim នេះតែម្តង»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jose Mourinho has made his feelings clear on Ruben Amorim as private text message revealed amid Man Utd links - Man Utd - SPORTbible

លោក Jose គ្រូបង្វឹកមកពីព័រទុយហ្គាល់ផងនោះ ធ្លាប់បានចំណាយពេលដឹកនាំបិសាចក្រហមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ផងនោះ ក៏ធ្លាប់យកបុរសវ័យទើបតែ ៣៩ឆ្នាំ Amorim ធ្វើជាគ្រូជំនួយផងដែរដែលធ្វើការរួមគ្នានៅកីឡដ្ឋាន Old Trafford។

លោក Amorim ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកវ័យក្មេងមានសក្តានុពលមួយរូបនៅព័រទុយហ្គាល់ ក្រោយពេលដឹកនាំក្លិប Braga និង Sporting Lisbon ឈ្នះជើងឯកជាបន្តបន្ទាប់ រហូតធ្វើឱ្យក្លិបអង់គ្លេស Man Utd ចាប់អារម្មណ៍ និងទិញផ្ដាច់កិច្ចសន្យា ១០លានអឺរ៉ូជាមួយ Sporting ដើម្បីមកជំនួសតំណែងលោក Erik ten Hag ជាមួយនឹងកិច្ចសន្យាដឹកនាំដល់ខែមិថុនា ឆ្នាំ២០២៧៕

Ruben Amorim learned how to become a football manager during an internship under Jose Mourinho at Manchester United - six years on he is being talked about as the club's potential new

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930