
ខណៈក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅលេខរៀងទី ៥ ក្នុងតារាង Premier League បន្ទាប់ពីបន្តចាញ់លើកទីពីរនៅរដូវកាលនេះ ពោលគឺបរាជ័យក្រោមថ្វើងក្រុមសារិកាព្រៃ Newcastle កាលពីថ្ងៃសៅរ៏ចុងសប្តាហ៍មុន។បើទោះបីជាមើលឃើញលទ្ធផលជាក់ស្តែងដូច្នេះក្តីក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍Sky Sport និងជាLegend របស់ក្រុមបិសាចក្រហម Man.Utd លោក Gary Neville នៅតែមានមតិយល់ឃើញថាក្រុមលោក Mikel Arteta នៅតែអាចឈ្នះជើងឯកEPL នៅរដូវកាលនេះ ។
អតីតខ្សែការពារស្លាបស្តាំរបស់ Man.Utd បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំនៅតែមើលឃើញថា Arsenal និងឈ្នះជើងឯក Premier League ។ ខ្ញុំប្រហែលជាឆោតល្ងង់ណាស់ ហើយក៏មានអ្នកចាក់វីដេអូឃ្លីបមួយដែលខ្ញុំកំពុងនិយាយនេះ ថាវាជារឿងដែលខ្ញុំបានព្យាករណ៍កាលពីបីខែមុនថាខ្ញុំបាននិយាយអ្វីខ្លះ។
Neville បានបន្ថែមថាៈ ទោះបីចាប់ផ្តើមរដូវកាលនេះមិនល្អសម្រាប់ Arsenal ហើយអាចថាជាការភ្លាត់ស្នៀតតែពួកគេអាចបន្តស្រោចស្រង់ក្រុមក្រោយពីកីឡាករឆ្នើមវិលត្រលប់មកពីបញ្ហារបួស។ ដូច្នេះពួកគេនិងបញ្ចេញសមត្ថភាពដ៏គ្រោះថ្នាក់។ក្លឹបមានបញ្ហាកីឡាកររងរបួសវាបានជះឥទ្ធិពលដល់ក្រុមយ៉ាងខ្លាំង ដូច្នេះលោក Mikel Arteta បានព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយវា ទោះជាយ៉ាងណាក៏ដោយ អ្នកអាចមើលឃើញថាក្រុមកំពុងជួបការលំបាកច្រើន។
បរាជ័យនៅសប្តាហទី១០ និងជាលើកទី២ក្នុងរដូវកាលនេះ Arsenal បានរំកិលធ្លាក់ទៅលេខរៀងទី៥ និងមានគម្លាតពីក្រុមលេខ១ Liverpool ៧ពិន្ទុ។
ប្រភព:Tribuna

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



