
ក្លឹបអ្នកមានបុណ្យ Barcelona នឹងបើកឱកាសនាំមុខ ៩ ពិន្ទុនៅលើកំពូលតារាង La Liga ប្រសិនជាពួកគេអាចយកឈ្នះក្រុមគូប្រជែងរួមទីក្រុង Barcelona គឺ Espanyol កីឡាដ្ឋានបណ្តោះអាសន្នរបស់ពួកគេគឺ Estadi Olimpic Lluis Companys នៅថ្ងៃអាទិត្យវេលាម៉ោង ១០និង១៥នាទីយប់នេះ។
ក្រុមរបស់លោក Hansi Flick បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-0 ក្នុងការប្រកួត El Clasico កាលពីចុងសប្តាហ៍មុន ដើម្បីបង្កើនគម្លាត ៦ ពិន្ទុដាច់នៅលើកំពូលតារាង ខណៈ Espanyol ដែលជាក្រុមលេខជាប់លេខរៀងទី១៧ក្រោយទទួលជ័យជម្នះ ៤-0 លើក្រុម San Tirso នៅក្របខណ្ឌ Copa del Reyសម្រាប់ការប្រកួតចុងក្រោយមុនជំនួប La Liga នេះ។៦ប្រកួតចុងក្រោយនៅ La Liga គឺBarcelona ឈ្នះ៥ចាញ់១ ឈរនៅលេខរៀងទី១ខណៈ Espanyol ឈរនៅលេខរៀងទី ១៧ក្រោយ៦ប្រកួតចុងក្រោយឈ្នះតែ១លើកក្រៅពីនោះគឺបរាជ័យទាំងអស់។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយBarcelona ឈ្នះ៣ស្មើ២ ខណៈ Espanyol មិនដែលឈ្នះ។ការប្រកួតចុងក្រោយបង្អស់ Barcelona បានផ្តួល Espanyol ដល់ផ្ទះដោយលទ្ធផល ៤ទល់និង២។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Barcelona នឹងមិនមានកីឡាករខ្សែបម្រើ Ferran Torres, Marc-Andre ter Stegen, Marc Bernal, Andreas Christensen ព្រមទំាង Ronald Araujo សម្រាប់ការប្រកួតចុងសប្តាហ៍នេះ ខណៈ Eric Garcia ក៏និងអវត្តមានសារជាថ្មីទៀតដោយសារបញ្ហាសាច់ដុំ។ដូច្នេះគ្រូបង្វឹកលោកHansi Flick នឹងបន្តដាក់កីឡាករភាគច្រើនពេលលេងទល់ Real Madrid ចូលលេងលើកលែងតែ Frenkie de Jong និង Dani Olmo អាចចូលលេងជម្រើស១១នាក់ផងដែរ។De Jong និង Olmo អាចចូលមកជំនួស Marc Casado និង Fermin Lopez ប៉ុន្តែ Gavi អាចត្រូវនៅអង្គុយកៅអីបម្រុងម្តងទៀត ដោយសារគាត់នៅបន្តសម្រាកព្យាបាលរបួសជង្គង់រយៈពេលវែង។Lewandowski, Yamal និង Raphinha សុទ្ធតែមានទម្រង់លេងល្អក្នុងការចាប់ផ្តើមរដូវកាលនេះ ដូច្នេះពួកគេនិងលេងនៅតំបន់ប្រយុទ្ធដោយសហការគ្នាបន្តដដែល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, I Martinez, Balde; De Jong, Pedri; Yamal, Olmo, Raphinha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
សម្រាប់ក្រុម Espanyol កីឡាករ Veliz ដែលស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ទល់នឹង San Tirso ក្នុងការប្រកួត Copa del Rey កាលពីយប់ថ្ងៃព្រហស្បតិ៍ និងការប្រជែងគ្នាសម្រាប់ការចាប់ផ្តើមនៅទីនេះជាមួយកីឡាករពាក់ស្លាកលេខ៩ ដែលមានកីឡាករដ៏មានសក្តាសក្តានុពលគឺJavi Puado ។Pol Lozano នឹងអវត្តមានដោយសារបញ្ហាសាច់ដុំ ប៉ុន្តែ Jose Gragera និងត្រលប់មកជួយក្រុមវិញបន្ទាប់ពីមានបញ្ហាជើង។Fernando Calero និង Edu Exposito នៅតែអវត្តមានដោយសាររបួស ប៉ុន្តែ Alex Kral, Joan Garcia និង Alvaro Tejero ក្នុងចំណោមកីឡាករដែលនឹងត្រូវត្រលប់មកក្រុមវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGarcia; El Hilali, Kumbulla, Cabrera, Olivan; Tejero, Kral, Gragera, Carreras; Puado, Veliz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ៣ : ០ Espanyol
ប្រភព:whoscored &sportsmole

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



