
អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man Utd និងមាន់ក្នាយមាស Tottenham លោក Jose Mourinho បានអះអាងថា លោកគ្មានថ្ងៃទទួលបានការងារនៅក្លឹបណាមួយដែលប្រកួតប្រជែងដើម្បីរួចផុតពីតំបន់កាត់ចោលឡើយ ព្រោះវាពិបាកជាក្នុងការឈ្នះពានរង្វាន់ទៅទៀត។ លោក Jose Mourinho បាននិយាយក្រោយពីការប្រកួតស្មើជាមួយនឹងក្រុម Man Utd ក្នុងការប្រកួត Europa League ថា “ខ្ញុំគិតថា រឿងដ៏ល្អបំផុតនៅពេលដែលចាកចេញពី Fenerbahce គឺការទៅចូលរួមជាមួយក្រុមដែលមិនមានឈ្មោះលេងក្នុងពានរង្វាន់អឺរ៉ុប ដូច្នេះបើសិនមានក្លឹបនៅអង់គ្លេសដែលនៅបាតតារាងចង់ទាក់ទងមកខ្ញុំសម្រាប់រយៈពេល២ឆ្នាំអីខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការទៅ។”
យ៉ាងណាមិញនេះគ្រាន់តែការនិយាយលេងសើចរបស់គាត់ប៉ុណ្ណោះ ដោយលោក បានបន្តថា “ខ្ញុំគ្រាន់តែនិយាយលេងទេ ខ្ញុំនឹងមិនទៅក្រុមណាដែលលេងដើម្បីរួចផុតពីការកាត់ចោលឡើយ វាគឺពិបាកខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថា វាជារឿងដ៏ពិបាកជាងគេបំផុត ហើយប្រហែលជាពិបាកជាងការឈ្នះពានរង្វាន់ទៅទៀត។ ខ្ញុំគិតថា មានតែបុរសដ៏ខ្លាំងទេ ដែលហ៊ានធ្វើវា” ៕

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕