បន្ទាប់ពីខ្សែបម្រើ Davy Klaassen របស់ក្រុម Ajax រងរបួសហូរឈាមចេញចេញពីក្បាលផ្នែកខាងក្រោយបន្ទាប់ពីរការវាយប្រហារដោយវត្តុរឹងកំលុងការប្រកួត Dutch Cup ក្នុងលទ្ធផល ២ទល់និង១កាលពីថ្ងៃព្រហស្បត្ត៏រួចមក។ ទីបំផុត សហព័ន្ធកីឡាបាល់ទាត់ប្រទេសហូឡង់ បានចេញសេចក្តីបញ្ជាក់ជាផ្លូវការណ៏ថា ការប្រកួតបាល់ទាត់គ្រប់ក្របខណ្ឌនឹងបោះបង់ចោល(មិនបានការ)តែម្តងប្រសិនកីឡាករ ឬអាជ្ញាកណ្តាលរងការប្រើអំពើហឹង្សាចេញពីហ្វូងអ្នកគាំទ្រនោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការប្រកួតនោះផងដែរត្រូវបានបញ្ឈប់អស់រយៈពេលជិត ៣០ នាទី ខណៈប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ២២ នាក់ រួមទាំងបុរសអាយុ ៣២ ឆ្នាំដែលត្រូវបានសង្ស័យថាថាជាជនដៃដល់ធ្វើដាក់អតីតកីឡាករក្លឹប Everton កីឡាករ Klaassen ។ ជាមួយគ្នានេះផងដេរទាំងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បាននិយាយថាឧប្បត្តិហេតុនេះគឺ “មិនអាចអត់ឱនបានទេ” ខណៈដែលប្រធាន FIFA លោក Gianni Infantino បានអំពាវនាវឱ្យមានចំណាត់ការដោយអាជ្ញាធរហូឡង់។ ទោះយ៉ាងណា Klaassen ជាអ្នកជួយអោយ Ajax រកឃើញគ្រាប់ជ័យជំនះនិងត្រូវជួបPSV Eindhoven ក្នុងវគ្គផ្តាច់ព្រ័ត្រ Dutch Cup នៅថ្ងៃទី ៣០ខែមេសាខាងមុខ។
ប្រភព:BBC
វិដេអូ: