Close
Featured-Image
Prediction: Inter Milan ត្រៀមទទួល Juventus ប្រកបដោយទំនុកចិត្តដែររឺទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតដ៍ធំមួយរវាងជើងខ្លាំង Inter Milan ដែលជាម្ចាស់ផ្ទះនិងត្រូវស្វាគមន៏ក្រុមភ្ញៀវ Juventus ក្នុងការប្រកួត Derby d’Italia ដែលមជ្ឍដ្ឋានអ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារនៅវេលាម៉ោង ១២យប់ថ្ងៃអាទិត្យនេះ។ក្រុម​ទាំងពីរនិងត្រូវធ្វើការប្រកួតស៊ីសាច់ហុតឈាមគ្នានៅកីឡដ្ឋាន San Siro ដោយ​ក្រុម​ម្ចាស់​ជើង​ឯក Inter នាំ​មុខ​ក្រុម Juvenvutsមួយ​ពិន្ទុ​ក្នុង​តារាង។ សម្រាប់ ៦ប្រកួតចុងក្រោយInter Milan ឈ្នះ៤ស្មើ១ចាញ់១ ឈរនៅលេខរៀងទី២ខណៈ Juventus ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Thiago Motta ៦ប្រកួតចុងក្រោយមិនដែលចាញ់ពោលគឺស្មើ៤ឈ្នះ២។
Inter Milan vs Juventus Prediction and Betting Tips | 27th October 2024
១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Inter Milan ឈ្នះ២ស្មើ០និងចាញ់៣។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Inter Milan
កីឡាករ Federico Dimarco, Lautaro Martinez និង Marcus Thuram ទាំងអស់នឹងត្រលប់ទៅក្រុមចាប់ផ្តើមនៅថ្ងៃអាទិត្យ បន្ថែមលើវត្តមានរបស់ Alessandro Bastoni ។អនុប្រធានក្រុម Dimarco និង Hakan Calhanoglu ព្រមទាំងខ្សែការពារកណ្តាលជើងចាស់ Francesco Acerbi អវត្តមាន។ខ្សែបម្រើកណ្តាល Kristjan Asllani និង Piotr Zielinski បានជាសះស្បើយពីរបួស ហើយអ្នកទាំងពីរនិងត្រូវលេងនៅលើកៅអីបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, De Vrij, Bastoni; Darmian, Frattesi, Barella, Mkhitaryan, Dimarco; Thuram, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inter Milan vs Juventus, Serie A 2024-25: Know match time and watch live streaming in India
៣.ពត៌មានក្រុម(ភ្ញៀវ)Juventus
ទន្ទឹមនឹងនេះដែរ Juventus អាចនឹងអវត្តមាន Douglas Luiz ដែលបានដកខ្លួនចេញពីការប្រកួតកម្ដៅសាច់ដុំទល់នឹងក្រុម Stuttgart ដោយសារបញ្ហាភ្លៅ ខណៈដែលកីឡាករកីឡាករ Teun Koopmeiners (ឆ្អឹងជំនី) និង Nico Gonzalez (ភ្លៅ) នៅតែមិនមានវត្តមាន។បន្ទាប់ពីបានជាប់ពិន័យព្យួរ UEFA ក្នុងការប្រកួត Champions League អ្នកចាំទីជម្រើសដំបូង Michele Di Gregor និងត្រលប់មកវិញកីឡាករវ័យជំទង់ជនជាតិទួរគី Kenan Yildiz និងខ្សែបម្រើស្លាប Francisco Conceicao ដែលខ្ចីជើងគួរតែគាំទ្រ Dusan Vlahovic នៅប្រយុទ្ធជួរមុខខាងមុខ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDi Gregorio; Cambiaso, Kalulu, Gatti, Cabal; McKennie, Locatelli, Fagioli; Conceicao, Vlahovic, Yildiz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter Milan ២ : ២ Juventus
ប្រភព:whoscored &sportsmole&AIS

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 32 23 7 2 74 31 +43 76
    2 Arsenal 32 17 12 3 57 27 +30 63
    3 Newcastle United 32 18 5 9 61 40 +21 59
    4 Nottingham Forest 32 17 6 9 51 38 +13 57
    5 Manchester City 32 16 7 9 62 42 +20 55
    6 Chelsea 32 15 9 8 56 39 +17 54
    7 Aston Villa 32 15 9 8 49 46 +3 54
    8 AFC Bournemouth 32 13 9 10 52 40 +12 48
    9 Fulham 32 13 9 10 47 43 +4 48
    10 Brighton & Hov… 32 12 12 8 51 49 +2 48
    11 Brentford 32 12 7 13 52 48 +4 43
    12 Crystal Palace 32 11 10 11 41 45 -4 43
    13 Everton 32 8 14 10 34 38 -4 38
    14 Manchester United 32 10 8 14 38 45 -7 38
    15 Tottenham Hotspur 32 11 4 17 60 49 +11 37
    16 Wolverhampton Wanderers 32 10 5 17 47 61 -14 35
    17 West Ham United 32 9 8 15 36 54 -18 35
    18 Ipswich Town 32 4 9 19 33 67 -34 21
    19 Leicester City 32 4 6 22 27 72 -45 18
    20 Southampton 32 2 4 26 23 77 -54 10
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031  
  • Sponsor by 88Bol