Close
Sponsor ads Featured-Image
Ronaldinho ថា «Messi មិនមែនជា Goat» ប៉ុន្តែគឺជាវីរបុរស ៣ រូបនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ អតីតវីរបុរស Ronaldinho បានបដិសេធមិនរាប់ឈ្មោះ Lionel Messi ថាជា GOAT ហើយបានអះអាងថា វីរបុរស ៣ រូបខាងក្រោមគឺល្អជាង។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការប្រកួតពិសេសៗនោះត្រូវបានគ្របដណ្តប់យ៉ាងខ្លាំងដោយកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ronaldinho refused to name Lionel Messi as the GOAT and claimed three players could be better

ads

ជាមួយនឹងការឈ្នះពាន World Cup របស់ Messi ក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា គាត់គឺជា GOAT នៅក្នុងពិភពបាល់ទាត់។ ទោះជាយ៉ាងណាក៏ដោយ Ronaldinho មិនគិតថាការជជែកវែកញែកនេះគឺត្រឹមត្រូវ ១០០% នោះទេ។ ទោះបីជា Messi ឈ្នះ Ballon d’Or ៨ដង, ពាន UCL ៤ដង, ជើងឯក La Liga ១០ដង និងពានកិត្តិយសផ្សេងៗ ដែលគាត់បានឈ្នះជាមួយ PSG និង អាហ្សង់ទីន ក៏វាមិនគ្រប់គ្រាន់ចំពោះ Ronaldinho ក្នុងការនិយាយ គាត់ [Messi] ថាជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។

Lionel Messi - Player profile 2024 | Transfermarkt

នេះ​ជា​ទស្សនៈ​របស់ Ronaldinho ដែល​បាន​ប្រាប់ Marca ថា៖

«ខ្ញុំ​រីករាយ​ដែល Messi ឈ្នះ Ballon d’Or យើង​ក៏​ជា​មិត្ត​នឹង​គ្នា​ក្នុង​អំឡុង​ពេល​នៅ Barcelona ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ប្រៀបធៀប​ទេ ហើយ​ខ្ញុំ​ពិបាក​និយាយថា​ គាត់គឺជាកីឡាករល្អបំផុតគ្រប់ពេលវេលានោះ» ។

«Maradona, Pele, Ronaldo [Nazario] គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំគ្រាន់តែអាចនិយាយបានថា គាត់ [Messi] គឺល្អបំផុតក្នុងសម័យរបស់គាត់»

បើទោះបីជា Ronaldinho មានការស្ទាក់ស្ទើរក្នុងការជ្រើសរើស Messi ជា GOAT ក៏ដោយ ប៉ុន្តែ Messi នៅតែមានការគោរពជាច្រើនចំពោះអតីតមិត្តរួមក្រុមរបស់គាត់៕

United wanted Ronaldinho as a Beckham replacement (Getty)

ប្រភព៖ SPORTbible

អត្ថបទកំពុងចាប់អារម្មណ៍៖
Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ)
featured image

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031