
(អង់គ្លេស)៖ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានការព្រួយបារម្ភ ក្រោយប្រទះឃើញពីអ្វីដែលខ្សែប្រយុទ្ធ Joshua Zirkzee បានបង្ហើបតម្រុយនៅលើ Instagram ដោយបង្ហោះនូវវីដេអូកំប្លែងបែបចំអក ដែលទាក់ទងនឹងតំបន់លេងរបស់ខ្លួននៅ Man United ខណៈចំពេលមានពាក្យចរចាមអារាមថារូបគេនឹងការចាកចេញពីក្លឹបនៅខែមករាខាងមុខ។
គួរជម្រាបដែរថា ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅ Zirkzee មានវ័យ ២៣ឆ្នាំ បានចាកចេញពីក្រុម Bologna របស់អ៊ីតាលី Serie A ផ្លាស់ទៅចូលរួមជាមួយ Man United ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣៦.៥លានផោន៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



