
(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធស្លាបឆ្នើម Vinicius Junior បានបង្ហើបក្រោយស៊ុត Hat-Trick យ៉ាងដូចេ្នះថា រូបគេចង់បន្តរួមរស់ស្នាក់នៅក្លឹប Real Madrid “ជារៀងរហូតតែម្តង” ដោយកីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៤ឆ្នាំ មិនមានបំណងចង់ចាកចេញពីកីឡាដ្ឋាន Bernabeu នោះទេ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏ដោយ។
Vini Jr មានកុងត្រាជាមួយ Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ប៉ុន្តែនៅតែមានការរំពឹងទុកជុំវិញអនាគតរបស់គេ ដោយក្លឹបអ្នកមានធំៗមកពី Saudi Pro League គឺ Al-Hilal បាននិយាយថា អស់សង្ឃឹមក្នុងការចុះហត្ថលេខាលើគេ។ Al-Hilal មានឆន្ទៈចំណាយប្រាក់ ១៦៧.៥លានផោន ដើម្បីចរចាទិញ Vini នៅឆ្នាំក្រោយ៕
ប្រភព៖ SportsMole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



