គ្រូ Real Madrid ត្រៀមដាក់កីឡាករវ័យជំទង់ម្នាក់ជំនួស Carvajal ឲ្យចូលលេង El Clasico ទល់នឹង Barcelona
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AS បានឲ្យដឹងថា លោក Carlo Ancelotti ដែលជាគ្រូបង្វឹកក្រុមអធិរាជស Real Madrid អាចនឹងត្រូវកោះហៅខ្សែការពារវ័យត្រឹម ២០ឆ្នាំ David Jiménez ដើម្បីមកបំពេញបន្ថែមសម្រាប់ជំនួសតំបន់ខ្សែការពារស្តាំ Dani Carvajal ដែលរូបគាត់ជួបបញ្ហារងរបួសសរសៃពួរធ្ងន់ធ្ងរនៅដើមខែនេះ ហើយវាក៏ជាដំណឹងល្អសម្រាប់ហង្សក្រហម Liverpool ផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរជម្រាបដែរថា Jiménez គឺជាកីឡាករក្រុមថ្នាលយុវជនរបស់ Real Madrid Castilla ខណៈរូបគេធ្លាប់ចូលលេងឲ្យក្លឹបឈុតធំទល់នឹង Alaves ផងដែរ។ ទន្ទឹមនឹងនេះ Ancelotti នឹងដាក់រូបគេឲ្យចូលលេងសម្រាប់ការប្រកួត ‘El Clasico’ ជាមួយ Barcelona នៅយប់ថ្ងៃសៅរ៍រំលងអាធ្រាតខាងមុខនេះ៕

ប្រភព៖ SPORTbible
អត្ថបទទាក់ទង
5 months ago .
78 Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
5 months ago .
87 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
5 months ago .
75 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
6 months ago .
69 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
