Close
Ads: 88BOL
Featured-Image
Lewandowski ក្លាយជា Top Scorer ក្រោយទាត់ចូល២គ្រាប់លុតក្រុម Sevilla យ៉ាងចាស់ដៃ
ទំហំអក្សរ
តូច
ធំ

(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Robert Lewandowski បានបន្ថែម ២គ្រាប់ ក្នុងការឡើងទៅឈរទីកំពូលតារាង Top scorer នៃលីគ La Liga ជាបណ្តោះអាសន្ន ក្រោយលេងបាន ១០ប្រកួត បន្ទាប់ពីជួយ FC Barcelona យកឈ្នះក្រុមភ្ញៀវ Sevilla ៥-១ កាលពីរាត្រីថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

FC Barcelona 5-1 Sevilla: Sheer perfection

យោងតាមគេហទំព័រកីឡា BBC បានឱ្យដឹងថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានបណ្តោះអាសន្ន Estadi Olimpic Lluis Companys ដែលមានទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់។ ប្រធានក្រុមប៉ូឡូញ Lewandowski ជាអ្នករកបានគ្រាប់បើកឆាកដោយបាល់ពិន័យ ១១ម៉ែត្រក្នុងនាទី២៤ មុនពេលអតីតផ្ទេរមកពីក្លិបអាល្លឺម៉ង់ Bayern Munich រូបនេះបានបន្ថែមគ្រាប់ទី២ បង្រ្គប់ ១២គ្រាប់ច្រើនជាងគេក្នុងលីគអេស្ប៉ាញរដូវកាលនេះ នៅចុងម៉ោងនៃវគ្គទី១។ ក្រៅពី Lewandowski មិត្តរួមក្រុម Pedri ក៏រួមចំណែករកបាន ១គ្រាប់ និង Pablo Torre ២គ្រាប់ផងដែរ ដ្បិតក្រុមភ្ញៀវ Sevilla វាយបកវិញបានតែ ១គ្រាប់នៅនាទី៨៧ ដោយកីឡាករ Idumbo។

La Liga: Barcelona continue stellar form with 5-1 bashing of Sevilla -  Vanguard News

Lewandowski ដែលកើនវ័យ ៣៦ឆ្នាំទៅហើយនោះ រកបាន ១៤គ្រាប់ ពីការចូលលេងចំនួន ១២ប្រកួតគ្រប់កម្មវិធីនារដូវកាលឆ្នាំ២០២៤-២០២៥ ស្ថិតក្រោមការបង្វឹកដោយលោក Hansi Flick។ នេះជាជ័យជម្នះលើកទី៩ ក្រៅពីចាញ់១ ក្នុងចំណោម ១០ប្រកួតជើងទី១ នៅ La Liga មានចំនួន ២៧ពិន្ទុ នាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៣ពិន្ទុ គ្រាដែល Sevilla ឈរលេខ១៣ មានតែ ១២ពិន្ទុ៕

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Virgil Van Dijk កំពុងពិភាក្សាជាមួយ Liverpool អំពីកិច្ចព្រមព្រៀងថ្មី
featured image

(អង់គ្លេស)៖ ប្រធានក្រុមហង្សក្រហម Liverpool គឺខ្សែការពារកណ្តាល Virgil van Dijk បាននិយាយថា គាត់បានបើកការពិភាក្សាជាមួយក្លឹបអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ នេះបើតាមសារព័ត៌មាន BBC ។ កីឡាករវ័យ ៣៣ឆ្នាំ លេងនៅ Anfield ចាប់តាំងពីខែមករា ឆ្នាំ២០១៨ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Virgil Van Dijk កំពុងពិភាក្សាជាមួយ Liverpool អំពីកិច្ចព្រមព្រៀងថ្មី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខ្សែការពារសញ្ជាតិហូឡង់ [Van Dijk] បានថ្លែងថា៖ «ការពិភាក្សាកំពុងបន្ត យើងនឹងឃើញនូវអ្វី ដែលកើតឡើងនាពេលអនាគត។ ខ្ញុំផ្តោតអារម្មណ៍ទាំងស្រុងទៅលើ Liverpool ដោយចង់ឈ្នះការប្រកួតដែលនៅពីមុខខ្ញុំ ហើយគ្មានអ្វីផ្សេងទៀតទេ។ អ្វីដែលនៅពេលអនាគតនឹងនាំមក ខ្ញុំមិនទាន់ដឹងទេនៅពេលនេះ។ ខ្ញុំគ្រាន់តែអាចប្រាប់បានថា ការពិភាក្សាបានចាប់ផ្តើមហើយ»៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 8 7 0 1 15 3 +12 21
    2 Manchester City 8 6 2 0 19 9 +10 20
    3 Arsenal 8 5 2 1 15 8 +7 17
    4 Aston Villa 8 5 2 1 15 10 +5 17
    5 Brighton & Hov… 8 4 3 1 14 10 +4 15
    6 Chelsea 8 4 2 2 17 10 +7 14
    7 Tottenham Hotspur 8 4 1 3 18 9 +9 13
    8 Nottingham Forest 8 3 4 1 8 6 +2 13
    9 Newcastle United 8 3 3 2 8 8 +0 12
    10 Fulham 8 3 2 3 11 11 +0 11
    11 AFC Bournemouth 8 3 2 3 10 10 +0 11
    12 Manchester United 8 3 2 3 7 9 -2 11
    13 Brentford 8 3 1 4 14 15 -1 10
    14 Leicester City 8 2 3 3 12 14 -2 9
    15 West Ham United 8 2 2 4 11 15 -4 8
    16 Everton 8 2 2 4 9 15 -6 8
    17 Ipswich Town 8 0 4 4 6 16 -10 4
    18 Crystal Palace 8 0 3 5 5 11 -6 3
    19 Southampton 8 0 1 7 6 18 -12 1
    20 Wolverhampton Wanderers 8 0 1 7 10 23 -13 1
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031  
  • Sponsor by 88Bol