
ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈកម្មាធិការជាតិ ដើម្បីចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានជាតិ ដែលជាទីតាំងដែលត្រូវបម្រើដល់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
សម្ដេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះការងារជួសជុលនៃទីលានប្រកួតនានាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលសម្រេចបានស្ទើរតែរួចរាល់ទាំងស្រុងហើយ ខណៈនៅសល់តែការកែលម្អ និងតុបតែងបន្ថែមទៀតប៉ុណ្ណោះដើម្បីធានាបានសម្រាប់ការប្រកួតដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ។ ចំពោះពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវបម្រើដល់ការប្រកួតចំនួន ៩ប្រភេទកីឡា ក្នុងនោះរួមមាន បាល់ទាត់បុរស (ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, សូហ្វតិន្និស, លើកទម្ងន់ និងកីឡារាំ។

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕