
(អង់គ្លេស)៖ ខ្សែប្រយុទ្ធស្លាប Jack Grealish បានបង្ហាញនូវអ្វីដែលគាត់បានប្រាប់ Trent Alexander-Arnold មុនពេលដែលរូបគេស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជ័យជម្នះ ៣:១ សម្រាប់តោកំណាចអង់គ្លេសទល់នឹងហ្វាំងឡង់ក្នុងជំនួប UEFA Nations League ។
ថ្លែងទៅកាន់ ITV ក្រោយចប់ការប្រកួត Jack Grealish បានពន្យល់ប្រាប់ថា «ខ្ញុំបាននិយាយទៅកាន់គេជាការលេងសើច ប្រសិនបើគេស៊ុតចូល ខ្ញុំនឹងឲ្យលុយគេ £៥០០ បន្ទាប់មកច្បាស់ណាស់ Arnold បានស៊ុតបាល់បញ្ចូលទី ដូច្នេះខ្ញុំជំពាក់គេ»៕
សូមទស្សនានូវវីដេអូនៅខាងក្រោម៖
Trent Alexander Arnold vs Finland
MOTM.
— Hennes (@Hennes_4) October 13, 2024
ប្រភព៖ SPORTbible

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


