
បែលហ្ស៊ិក និងបារាំង ដែលជាប្រទេសជិតខាងជួបគ្នាជាលើកទីពីរក្នុងចន្លោះពេលមួយខែចុងក្រោយសម្រាប់ការប្រកួត UEFA Nations League នៅវេលាម៉ោង ១និ៤៥នាទី ឈានចូលថ្ងៃអង្គារទី ១៥ តុលា ២០២៤ស្អែកនេះ។ការពិតបារាំងបានជារកឃើញជ័យជំនះពីបរាជ័យក្នុងថ្ងៃបើកឆាកដោយការឈ្នះពីរលើកចុងក្រោយរបស់ពួកគេ ខណៈដែលបែលហ្ស៊ិកបានធ្លាក់ពីលេខមួយទៅលេខបីចាប់តាំងពីពួកគេឈ្នះលើអ៊ីស្រាអែលនៅថ្ងៃប្រកួតដំបូងតែបែរជាមកចាញ់បារំាងនិងស្មើអ៊ីតាលី។បច្ចុប្បន្នក្រុមបារាំងឈរនៅលេខរៀងទី២ មាន៦ពិន្ទុ និងមានគម្លាត១ពិន្ទុពីក្រុមកំពូលតារាងអ៊ីតាលី ខណៈបែលហ្សិកឈរនៅលេខរៀងទី៣មាន៤ពិន្ទុ។ សម្រាប់អ៊ីស្រអែលមិនមានពិន្ទុទេ គឺចាញ់៣ប្រកួតជាប់គ្នា។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយបែលហ្សិកឈ្នះ១បារាំងឈ្នះ៤ ខណៈការប្រកួតចុងក្រោយបង្អស់ពានរង្វាន់ Nation League នៅខែកញ្ញាបារាំងឈ្នះបែលហ្សិកក្នុងលទ្ធផល២ទល់និង០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)បែលហ្សិក
Romelu Lukaku មិនត្រូវបានកោះហៅ បើទោះបីជាបង្ហាញទម្រង់លេងល្អនៅ Napoli ដោយខ្សែប្រយុទ្ធរូបនេះបានអះអាងថាគាត់ត្រូវតែស្នាក់នៅ Naples ដើម្បីបន្តពង្រឹងកាយសម្បទារបស់គាត់បន្ទាប់ពីខកខានជាច្រើនប្រកួតមុនបើករដូវកាលមក។រឿងរកាំរកួសជុំវិញទំនាក់ទំនងរបស់អ្នកចាត់ការទូទៅ Tedesco និងអ្នកចាំទី Thibaut Courtois មិនត្រូវបានកោះហៅ ប៉ុន្តែគាត់នឹងអវត្តមានដោយសារបញ្ហារបួសផងដែរ ខណៈ Matz Sels ក៏បានដកខ្លួនចេញ។ខ្សែបម្រើកណ្តាលឆ្នើម និងជាកាពីតែនក្រុម Kevin De Bruyne បន្តអវត្តមានដោយសាររបួស ដូច្នេះមានន័យថា Youri Tielemans គឺជាសមាជិកតែមួយគត់នៃក្រុមបាល់ទាត់ចំណាត់ថ្នាក់លេខ៣ពិភពលោកឆ្នាំ ២០១៨មានវត្តមានតែម្នាក់ឯងនៅក្នុងក្រុមនាពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Debast, Faes, Theate, De Cuyper; Tielemans, Mangala; Trossard, Openda, Doku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៣.ពត៌មានក្រុម(ភ្ញៀវ)បារាំង
ខណៈបែលហ្សិកអវត្តមានប្រធានក្រុមបារាំងក៍គ្មានប្រធានក្រុម Kylian Mbappe ដូចគ្នា ដោយារតែបញ្ហាកាយសម្បទាមិនទាន់អំណោយផល និងជាសះស្បើយនោះ។
ក្រោយពីកីឡាករ Antoine Griezmann ប្រកាសចូលនិវត្តជាអន្តរជាតិកាលពីចុងខែមុន លោក Deschamps អាចដាក់ Muani និង Barcola លេងតំបន់ប្រយុទ្ធជួរមុខចាប់ដៃគ្នាដោយមានការគាំទ្រពី Guendouzi Olise Camavinga Tchouameni (ដើរតួជាប្រធានក្រុមជំនួស Mbappe)។
N’Golo Kante មិនត្រូវបានកោះហៅទេបន្ទាប់ពីខកខានការប្រកួតនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពេលថ្មីៗនេះ ខណៈ Adrien Rabiot មិនទាន់បានចូលលេងអោយ Marseille ក៏ធ្វើឱ្យគាត់បាត់បង់តំណែងផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Kounde, Konate, Saliba, T Hernandez; Tchouameni, Camavinga, Guendouzi; Olise, Kolo Muani, Barcola
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បែលហ្សិក ១ : ២ បារាំង
ប្រភព:whoscored &sportsmole

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក […]


