
ការស្វែងរកនៅលើកំពូលតារាង League A ពូលទី២ និងត្រូវប្រទេសអ៊ីតាលីនឹងស្វាគមន៍បែលហ្ស៊ិកទៅកាន់ទីក្រុងរ៉ូមសម្រាប់ការប្រកួត UEFA Nations League នៅវេលាម៉ោង១និង៤៥នាទីទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះ។ខណៈក្រុមអសូរីអ៊ីតាលីទទួលបានពិន្ទុពេញ(៦)ពីជ័យជំនះ២លើកកាលពីខែមុន ក្រុមមច្ចុរាជទឹកក្រូចបែលហ្សិកមិនអាចមានឪកាសឡើងមកឈរនៅកំពូលតារាងបានទេ គ្រោយបរាជ័យចាញ់មាន់គកបារាំងនោះ។ ២ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះគឺធ្វើបានល្អណាស់ដោយផ្តួលម្ចាស់ផ្ទះបារាំង និង អ៊ីស្រអែល ខណៈ បែលហ្សិកឈ្នះអ៊ីស្រអែលប៉ុន្តែចុងក្រោយបានចាញ់បារំាង។
១.ប្រវត្តិជួបគ្នា
១០ដងចុងក្រោយអ៊ីតាលីឈ្នះ ៦ ខណៈបែលហ្សិកឈ្នះ៤ក្នុងនោះស្មើ៥ខណៈអ៊ីតាលីចាញ់២ និង បែលហ្សិកចាញ់៣។
២.ពត៌មានក្រុមអ៊ីតាលី(ម្ចាស់ផ្ទះ)
គ្រូបង្វឹកអ៊ីតាលីលោក Luciano Spalletti និងដាក់បញ្ចូលកីឡាករដែលមិនទាន់បានបំពេញការងារចំនួនប្រាំនាក់នៅក្នុងក្រុមចុងក្រោយរបស់គាត់ រួមទាំង Daniel Maldini កូនប្រុសរបស់វីរបុរស Paolo Maldini និងខ្សែបម្រើវ័យក្មេងរបស់ Roma គឺNiccolo Pisilli ។កីឡាករ Federico Chiesa នៅតែអវត្តមានដោយសារកង្វះនាទីបានចូលលេងការប្រកួតមុនៗ ទោះយ៉ាងណាកីឡាករ Atalanta BC ពីររូបគេ Gianluca Scamacca និង Giorgio Scalvini បានរងរងរបួសសសៃពួរខណៈខ្សែប្រយុទ្ធ Moise Kean របស់ Fiorentina បានដកខ្លួនចេញដោយសារតែបញ្ហាខ្នង។Lorenzo Lucca និងត្រូវមានអ្នកជំនួសខណៈកីឡាកររូបនេះរកបាន ៥ គ្រាប់ក្នុង ៩ ប្រកួត សម្រាប់កីឡាករ Udinese រូបនេះ ខណៈខ្សែបម្រើកណ្តាល Nicolo Barella បានត្រលប់មកវិញបន្ទាប់ពីខកខានការប្រកួត Nations League កាលពីខែមុនបន្ទាប់ពីការវះកាត់ឆ្អឹងជើង។ជាមួយនឹងការបាត់ខ្សែប្រយុទ្ធជាច្រើន Giacomo Raspadori ទំនងជានឹងចាប់ដៃគូជាមួយ Mateo Retegui ជាមួយទម្រង់លេង ៣-៥-២ របស់លោក Spalletti ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Di Lorenzo, Bastoni, Calafiori; Bellanova, Barella, Ricci, Tonali, Dimarco; Raspadori, Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.ពត៌មានក្រុមបែលហ្សិក(ភ្ញៀវ)
គ្រូបង្វឹកលោក Domenico Tedesco មិនអាចដាក់ Romelu Lukaku ចូលលេងនៅកីឡដ្ឋាន Stadio Olimpico ព្រោះតែរូបគេមិនទាន់អាចចូលលេងអោយក្រុមជម្រើសជាតិរហូតដល់ឆ្នាំ ២០២៥ជាមួយសិទ្ធិពេញលេញក្រោយការផ្ទេរមក Napoli ។ ប្រធានក្រុមដែលរងរបួស Kevin De Bruyne និងអ្នកចាំទី Thibaut Courtois ក៏មិនមានវត្តមានចូលលេងដែរ។
Tedesco បានកោះហៅកីឡាករដែលលេងនៅក្លឹបអ៊ីតាលីចំនួន ២ នាក់ រួមមាន Charles De Ketelaere របស់ Atalanta និងខ្សែបម្រើស្លាបរបស់ Juventus គឺ Samuel Mbangula ។កំលុងពេលអវត្តមានរបស់ Lukaku កីឡាករ Lois Openda និងចូលលេង ចាប់ដៃគូជាមួយ Leandro Trossard របស់ Arsenal ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Faes, Debast, Theate; Onana, Tielemans; Lukebakio, Trossard, Doku; Openda
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អ៊ីតាលី ២ : ១ បែលហ្សិក
ប្រភព:whoscored &sportsmole

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



