

ក្លឹបយក្សនៅប្រទេសអេស្ប៉ាញ Real Madrid បង្ហាញការចាប់អារម្មណ៍លើការផ្ទេរយកខ្សែការពារឆ្នើមរបស់ក្លឹប Arsenal គឺកីឡាករ Saliba នៅទីផ្សាររដូវក្តៅលើកក្រោយ។ ខ្សែការពារវ័យ២៣ឆ្នាំរូបនេះគឺជាផ្នែកដ៏សំខាន់សម្រាប់ក្រុមរបស់លោក Mikel Arteta ជាមួយគ្នានឹង Gabriel Magalhaes ខណៈ Saliba ក៏ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំក្របខណ្ឌ Premier League កាលពីរដូវកាលមុនផងដែរ។ យោងទៅតាមការចុះផ្សាយដោយសារព័ត៌មាន Le 10 Sport បានចុះផ្សាយថា Real Madrid បានដាក់ Saliba ជាគោលដៅចំបងគេបង្អស់ក្នុងការនាំទៅកាន់ទឹកដី Bernabeu នារដូវកាលក្រោយ៕


ទោះបីជាបានលាគ្នាជាលើកចុងក្រោយសម្រាប់ការបង្ហាញខ្លួនការប្រកួតទល់និង PSG ដោយក្តីអាឡោះអាល័យជាពន់ពេករួចមកខ្សែបម្រើឆ្នើម Luka Modric បានបង្ហាញនូវរឿងពិសេសមិនធ្លាប់ជួប ជុំវិញលោកតា Florentino Perez ក្រោយបញ្ចប់ព្រឹត្តការណ៍ Club World Cup ។ Modric បានលើកឡើងប្រាប់គេហទំព័រ Marcaថាៈលោក Perez បានផ្តល់កិត្តិយសដល់ខ្ញុំគាត់ស្រក់ទឹកភ្នែក ខ្ញុំ្ខខ្លួនឯងស្ទើរតែមិនជឿ និង ស្រឡាំងកាំង ដោយមិនធ្លាប់ឃើញគាត់យំពីមុនមកទេ។ Modric បន្ថែមថាៈ ប្រធានក្លឹបមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំទីមួយដោយសារតែគាត់បាននាំខ្ញុំមកទីនេះ” ។ ចាប់តាំងពីពេលនោះមក គាត់តែងតែបង្ហាញក្តីស្រលាញ់ពិសេសដល់ខ្ញុំ ជាមួយទង្វើល្អរបស់គាត់។គាត់មានការស្រលាញ់ពិសេសចំពោះខ្ញុំព្រោះខ្ញុំមិនដែលឃើញលោកប្រធានយំដូច្នេះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដល់ក! ខ្សែការពារម្នាក់ ប្តឹងអតីតក្លឹប MAN UTD ដែលធ្វេសប្រហែលពេលខ្លួនរបួសកន្លងមក សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា Real ត្រូវបានធ្លាក់ចេញពីការប្រកួត ក្រោមកណ្តាប់ដៃ PSG ដែលបានយកឈ្នះដោយលទ្ធផល៤-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅកីឡដ្ឋាន MetLife ក្នុង រដ្ឋ New Jersey ។ […]



