Close
ads Featured-Image
Pogba ត្រូវបានបន្ថយទោសពី ៤ឆ្នាំមកត្រឹម១ឆ្នាំកន្លះវិញ ក្រោមមូលហេតុមួយនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ទោសពាកពាន់នឹងសារធាតុញៀនរបស់ Paul Pogba ត្រូវបានកាត់បន្ថយពីរយៈពេល ៤ឆ្នាំមកនៅត្រឹម ១៨ខែ បន្ទាប់ពីអ្នកជំនាញបានបង្ហាញការគាំទ្រចំពោះការអះអាងរបស់កីឡាករបាល់ទាត់សញ្ជាតិបារាំងរូបនេះ ពីការប្រើប្រាស់សារធាតុហាមឃាត់នេះក្រោមមូលហេតុដោយអចេតនា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul Pogba: Juventus and France midfielder has doping ban reduced to 18 months - BBC Sport

ads

កីឡាករអន្តរជាតិបារាំង Paul Pogba ត្រូវបានសម្រេចឱ្យធ្វើការផ្អាកជាបណ្ដោះអាសន្នដោយអង្គការជាតិប្រឆាំងនឹងសារធាតុញៀនរបស់ប្រទេសអ៊ីតាលី (NADO Italia) កាលពីខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន លើសារធាតុហាមឃាត់ដែលបង្កើនកម្រិតអ័រម៉ូន Testosterone ។

រំលឹកផងថា បន្ទាប់ពីមានបញ្ហានេះ ខ្សែបម្រើអន្តរជាតិបារាំង បានខកខានការលេងឱ្យក្រុម Juventus ជាច្រើនប្រកួត ខណៈការវិលទៅចូលរួមជាថ្មីជាមួយក្រុម Juventus កាលពីរដូវកាល២០២២-២៣ រូបគេទើបលេងបាន ១២ប្រកួតប៉ុណ្ណេាះ ជាមួយកិច្ចសន្យាដល់ឆ្នាំ២០២៦ ។

Former Man Utd star Paul Pogba 'facing four-year ban' which could force him into early retirement

នៅក្នុងសេចក្តីថ្លែងការណ៍មួយ CAS បានឱ្យដឹងថា Pogba បានប្រកែកថា មិនមានចេតនាទេ ក្នុងការប្រើប្រាស់សារធាតុ DHEA ហើយបានកើតឡើងបន្ទាប់ពីបានទទួលទានអាហារបំប៉ន ដែលជាវេជ្ជបញ្ជាចេញដល់រូបគេ ដោយវេជ្ជបណ្ឌិតនៅរដ្ឋ Florida ៕

ប្រភព៖ BBC

អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031