
កីឡាករ Kobbie Mainoo របស់ Manchester United ជាកីឡាករនៅក្នុងចំណោមកីឡាករបីនាក់ផ្សេងទៀតដែលត្រូវបានដកចេញពីក្រុមអង់គ្លេ សសម្រាប់ការប្រកួត UEFA Nations League។ កីឡាករ Ezri Konsa ពី Aston Villa និង Morgan Gibbs-White ពី Nottingham Forest ត្រូវបានរាយការណ៍ថា បានដកចេញដោយសារបញ្ហារបួស។ Mainoo ដែលជាកីឡាករដែលសមត្ថភាពដ៏កំពូលបានប្រឈមមុខនឹងបញ្ហារបួស ហើយបានត្រូវចាប់ផ្តើមជំនួសនៅក្នុងការប្រកួតជាមួយ Tottenham ក្រោមស្ថានភាពដ៏ព្រួយបារម្ភ។
ក្រឡែកទៅមើល Harry Kane វិញត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយអង់គ្លេសក្នុងការប្រកួត UEFA Nations League ក្រោយការព្រួយបារម្ភពីការរបួសក្នុងការប្រកួត 3-3 របស់ Bayern Munich ទល់នឹង Eintracht Frankfurt។ Kane ត្រូវបានប្តូរចេញពីកីឡដ្ឋាននៅនាទី 72 បន្ទាប់ពីមានការប៉ះទង្គិច ប៉ុន្តែបន្ទាប់ពីការតេស្តដោយក្រុមព្យាបាលរបស់អង់គ្លេស រួចបានបញ្ជាក់ គ្មានការប៉ះពាល់ណាធ្ងន់ធ្ងរឡើយ។ គាត់បានរំពឹងថា នឹងចូលរួមក្នុងការប្រកួតរបស់អង់គ្លេសប្រឆាំងនឹងក្រុមក្រឡាដោយនៅថ្ងៃព្រហស្បតិ៍ និងហ្វាំងឡែននៅថ្ងៃអាទិត្យ៕

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]



