Juventus ចង់ដកកីឡាករឆ្នើមម្នាក់ចេញពីក្រុម ក្រោយរួចផុតពិន័យ

Published 2 years ago
815 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ​Paul Pogba និង Juventus ត្រូវបានរាយការណ៍ថា កំពុងពន្លឿនការបញ្ចប់កិច្ចសន្យា បន្ទាប់ពីការការពិន័យរបស់ Pogba ត្រូវបានកាត់បន្ថយ។ ដំបូង Pogba បានទទួលការការពិន័យរយៈពេល ៤ ឆ្នាំ ប៉ុន្តែបច្ចុប្បន្នការពិន័យនោះត្រូវបានកាត់បន្ថយទៅជា ១៨ ខែវិញ ហើយនឹងអាចត្រលប់ទៅទីលានវិញនៅខែមីនាឆ្នាំ ២០២៥។ ទោះជាយ៉ាងណា Juventus មិនមានគម្រោងនឹងទទួលយក Pogba វិញទេ ដោយសារតែប្រាក់ខែខ្ពស់របស់គេ និងការសង្ស័យអំពីសមត្ថភាពរបស់គេ បន្ទាប់ពីអវត្តមានរយៈពេលយូរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Paul Pogba is set to terminate his Juventus contract after having his drug ban reduced

Juventus បានបញ្ចូនឈ្មោះ Pogba ទៅលើបញ្ជីរកីឡាករដែលមានប្រាក់ខែកម្រិតទាបក្នុងអំឡុងពេលផ្តន្ទាទោស ហើយក្រុមក៏បានប្រគល់លេខអាវរបស់គេឲ្យកីឡាករផ្សេងរួចទៅហើយ។ ជាលទ្ធផល Juventus គឺចង់បញ្ចប់កិច្ចសន្យានេះ ឲ្យទាន់មុនកិច្ចសន្យាបច្ចុប្បន្នរបស់គេផុតសុពលភាពនៅឆ្នាំ២០២៦៕

Related Articles
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031