(បរទេស)៖ យោងតាមប្រភពពី Reuters បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធឆ្នើម Luis Suarez បានបង្ហាញការរិះគន់ទៅកាន់លោក Marcelo Bielsa ចំពោះទម្រង់បង្វឹករបស់លោក ទើបធ្វើឱ្យមានកីឡាករមួយចំនួនធំពិចារណាចង់លាឈប់ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។ Luis Suarez ជាអតីតកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ជម្រើសជាតិអ៊ុយរូហ្គាយ ប្រមាណជា ៦៩គ្រាប់ បានសម្រេចព្យួរស្បែកជើងកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ បាននិយាយយ៉ាងដូច្នេះថា៖
«របៀបលេង ឬកលល្បិច និងការផ្លាស់ប្តូរក្នុងក្រុមរបស់លោក Bielsa គិតចាប់តាំងពីបានចូលកាន់តំណែងកាលពីឆ្នាំមុន បានបង្កឱ្យមានការប្រេះឆានៅក្នុងក្រុមយ៉ាងខ្លាំង»។
គួរជម្រាបផងដែរថា លោក Marcelo Bielsa បានចូលកាន់តំណែងដឹកនាំក្រុមអ៊ុយរូហ្គាយ កាលខែឧសភា ឆ្នាំ២០២៣ ក្នុងនោះរកបានលទ្ធផលឈ្នះតែ ១០ប្រកួតក្នុងចំណោម ២០ប្រកួត ហើយការលេងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ចំនួន ២ប្រកួត ចុងក្រោយរកបានត្រឹមតែលទ្ធផលស្មើ ដោយគ្មានគ្រាប់ស៊ុតនោះឡើយ នឹងបានលេខ៣ នៅពាន Copa America ឆ្នាំ២០២៤ ៕
ប្រភព៖ Reuters