
ក្រុមម្ចាស់ផ្ទះ Arsenal ដែលមិនទាន់ស្គាល់ចាញ់ត្រូវជួបក្រុមភ្ញៀវដែលមិនទាន់ស្គាល់ឈ្នះក្នុងការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃសៅរ៍ស្អែកនេះ នៅកីឡដ្ឋាន Emirates Stadium ។Arsenal ទើបតែរកបានជ័យជំនះចុងក្រោយដោយលទ្ធផល ២-០ ក្នុងក្របខ័ណ្ឌ Champions League លើក្រុម Paris Saint-Germain ខណៈ Southampton ត្រូវក្រុមម្ចាស់ផ្ទះ Bournemouth លត់៣ទល់និង១សម្រាប់ការប្រកួតចុងក្រោយ។៦ប្រកួតចុងក្រោយ Arsenal ឈ្នះ៤ស្មើ២ឈរនៅលេខរៀងទី៤មានគម្លាតពីក្រុមលេខ១ Liverpool ត្រឹម១ពិន្ទុប៉ុណ្ណោះខណៈ Southampton មិនទាន់ស្គាល់ឈ្នះពោលគឺចាញ់៥ស្មើ១ បច្ចុប្បន្នកំពុងឈរនៅលេខរៀង រៀងទី១៩បាតតារាង។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៤ដងចុងក្រោយឈ្នះ២ស្មើខណៈជួបគ្នាកាលឆ្នាំ២០២៣នៅខែមេសានាទឹកដី Arsenal ស្មើគ្នា៣ទល់និង៣។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
វិបត្តិកីឡាករខ្សែការពារក្រុមដឹកនាំដោយលោកArteta មិនទាន់បង្ហាញសញ្ញាថាធូរស្រាលនៅឡើយទេ ខណៈ Oleksandr Zinchenko (កំភួនជើង), Kieran Tierney (សរសៃពួរ) និង Takehiro Tomiyasu (ជង្គង់) រំពឹងថានឹងមិនអាចចូលលេងការប្រកួតនេះបានទេ ខណៈ Ben White (ក្រលៀន) និង Jurrien Timber ( សាច់ដុំ) ។
កំលុងការប្រកួតតង់ទី២ទល់និង PSG កីឡាករ Mikel Merino បានបង្ហាញខ្លួនជាលើកដំបូងហើយការប្រកួតនេះគាត់អាចនិងបន្តលេងបម្រុងដដែល ស្របពេល Thomas Partey និងត្រលប់មកជាប់ជម្រើស១១នាក់ដំបូងផងដែរ។ក្រុមម្ចាស់ផ្ទះនៅតែប្រឈមគ្មានប្រធានក្រុម Martin Odegaard (កជើង) ខណៈHavertz ដែលអាចក្លាយជាកីឡាករ Arsenal ដំបូងចាប់តាំងពី Pierre-Emerick Aubameyang គិតចាប់តាំងពីឆ្នាំ ២០១៩ ដែលអាចរកគ្រាប់បាល់បាន ៥ ប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League នាទឹកដី អេមីរ៉ាត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Calafiori, Saliba, Gabriel, Kiwior; Havertz, Partey, Rice; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមSouthampton(ភ្ញៀវ)
ក្រុមភ្ញៀវក៏ដូចគ្នាមានបញ្ហាខ្សែការពារខណៈ Jack Stephens ត្រូវបានហាមប្រាមសម្រាប់ការប្រកួតចំនួនពីរដងក្រោយប្រើភាសាប្រមាថបន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតជាមួយនឹងក្រុម Man. United មានន័យថាការព្យួរនិងកើនឡើងសរុបរហូតដល់ ៥ដង។Will Smallbone មានឱកាសតិចតួចក្នុងការត្រលប់មកវិញពីបញ្ហារបួសភភ្លៅ ប៉ុន្តែ Gavin Bazunu (សរសៃពួរ) និង Kamaldeen Sulemana (កជើង) នៅតែអវត្តមាន។
Aaron Ramsdale អតីតអ្នកចាំទីរបស់ Arsenal នឹងក្លាយជាអ្នកចាំទីទី ៩ ដែលលេងអោយក្លឹបផ្សេងគ្នា(មិនមែនSouthampton) ទល់នឹងក្រុមកាំភ្លើងធំក្នុង Premier League ប៉ុន្តែមានតែម្នាក់គត់ក្នុងចំណោម ៨ នាក់មុនដែលបានរក្សា Clean Sheet ក្នុងការប្រកួតដំបូងជាមួយអតីតក្លឹបរបស់ពួកគេនោះគឺ Emiliano Martinez ដែលបច្ចុប្បន្នលេងអោយ Aston Villa ក្នុងឆ្នាំ ២០២០។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; Sugawara, Harwood-Bellis, Bednarek, Taylor; Downes, Aribo, Lallana; Fernandes; Dibling, Brereton Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣:០ Southampton
ប្រភព:whoscored &sportsmole

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]



