
កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លឹប Inter Miami បានបញ្ចេញសមត្ថភាពស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងការប្រកួតជ័យជម្នះ ៣ទល់និង២ លើក្រុម Columbus Crew ដើម្បីជួយអោយពួកគេឈ្នះពានរង្វាន់ MLS Supporters’ Shield ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹប។វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនបានរកគ្រាប់បាល់បញ្ចូលទីដោយការស៊ុតបាល់បញ្ចូលទីយ៉ាងប្រកៀក ហើយបានបន្ថែមការនាំមុខគ្រាប់ទីពីរក្នុងការស៊ុតបាល់ពិន័យ Free-kick ពីក្រៅប្រអប់ដ៏អស្ចារ្យ។
ជ័យជម្នះរបស់ Miami មានន័យថា ក្លឹបនឹងបញ្ចប់នៅលើកំពូលតារាងហើយបានឈ្នះពាន Supporters’ Shield ដែលជាសញ្ញាណវិជ្ជមានឱ្យក្លឹប MLS ដ៏ល្អបំផុត ក្រោយពីពួកគេមានវត្តមាននៅលីកកំពូលអាមេរិកគិតចាប់តាំងពីឆ្នាំ ២០២០មក។ វាក៍ជាការឈ្នះពានរង្វាន់លើកទី ៤៦ សម្រាប់កីឡាករវ័យ ៣៦ឆ្នាំក្នុងអាជីពដ៏ភ្លឺស្វាងរបស់គាត់សម្រាប់ក្លឹប និងប្រទេស។
Miami ត្រូវការឈ្នះពីរដងពីការប្រកួតលីកចុងក្រោយរបស់ពួកគេដើម្បីផ្តួលកំណត់ត្រា MLS សម្រាប់ការឈ្នះពិន្ទុភាគច្រើនក្នុងរដូវកាលនេះមិនធ្លាប់មាន ខណៈបច្ចុប្បន្នឈរនៅក្នុងលំដាប់ពិន្ទុប្រមាណ ៧៣ ដែលជាការអនុវត្តន៍តាមទម្រង់ New England Revolution ក្នុងឆ្នាំ ២០២១មក។

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



